ភូមិរបរចាក់ពុម្ពស្ពាន់ Dai Bai


ភូមិរបរចាក់ពុម្ពស្ពាន់ Dai Bai - ảnh 1
ភូមិរបរចាក់ពុម្ពស្ពាន់ Dai Bai (VPA)

(VOVworld) – ភូមិ Dai Bai ឬហៅថាភូមិ Van Lang ស្ថិតតាមបណ្តាយទន្លេ
​ Bai Giang ចំណុះឃុំ Dai Bai ស្រុក Gia Binh ខេត្ត Bac Ninh (ភាគខាង ជើង
វៀតណាម)។ ពីយូរយាណាស់មកហើយ ភូមិ Dai Bai ល្បីឈ្មោះដោយមុខរបរ
ចាក់ពុម្ពស្ពាន់។ ក្រោយរយៈពេលរាប់រយឆ្នាំប្រកបមុខរបរនេះ ភូមិ Dai Bai
ត្រូវបានស្គាល់ដល់ដូចភូមិរបរប្រពៃណីអភិវឌ្ឍខ្លាំងមួយដែលនាំមកនូវការ
ផ្លាស់ប្តូរសកម្មខាងសេដ្ឋកិច្ចសង្គមសំរាប់អ្នកភូមិ។

តាមឯកសារនៅសេសសល់ក្នុងភូមិ Dai Bai រៀបរាប់ថា៖ នាដើមសតិវត្សទី
១១ លោក Nguyen Cong Truyen បានប្រសូត្រឡើងមុខរបរដំស្ពាន់ដោយមាន
ផលិតផលល្អស្អាតជាច្រើន ហើយបង្រៀនមុខរបរនេះសំរាប់អ្នកភូមិ។ ក្រោយពី
 លោកទទួលមរណភាព អ្នកភូមិទាំងអស់បានលើកតម្កើងលោកជាអ្នកបង្កើត
របរ ចាក់ពុម្ពស្ពាន។ ២០០ ឆ្នាំមុន បណ្ដាជាងពូកែបំផុតរបស់ភូមិបានទៅបរម
រាជវាំង Thang Long ធ្វើការហើយបង្កើតឡើងសមាគមរបរសិប្បកម្ម។ នាសព្វថ្ងៃ
 វិថី Hang Dong នៅមជ្ឈមណ្ឌលវិថីបុរាណទីក្រុងហាណូយល្បីឈ្មោះដោយហាង
លក់ទំនិញស្ពាន់ដែលអ្នកម្ចាស់ភាគច្រើនមានស្រុកកំណើតនៅភូមិ Dai Bai។
ខុសពីភូមិរបរប្រពៃណីនៅតំបន់ដីសណ្ត Bac Bo ភូមិ Dai Bai អភិវឌ្ឍន៍ខ្លាំង
ដោយមានផ្លូវចាក់បេតុងធំៗនិងផ្ទះច្រើនជាន់ខ្ពស់ស្អាត។ សូរសម្លេងនៃការ
ដំស្ពាន់រំពងជានិច្ចពីរោងជាងក្នុងភូមិ។

នៅភូមិ Dai Bai ស្លាក់ស្នាមនៃភូមិរបរបុរាណមួយដែលនៅបន្សលទុកមកគឺ
បណ្ដាកេរ្ដ៍ដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ដូចជា៖ មណ្ឌលធ្វើសក្ការបូជាអ្នកបង្កើត
 មុខរបរ Nguyen Cong Truyen សាលាភូមិ Van Lang សាលាភូមិ Dien Loc វត្ត
​Dien Phuc និងរឿងនិទានស្តីអំពីពិធីសែនរំលឹកខួបអ្នកបង្កើតមុខរបរនាថ្ងៃទី
១៤ រោចខែស្រាពណ៍​ជារៀងរាល់ឆ្នាំ។ លោក Nguyen Xuan Sam ជនចាស់ជរាមួយ
រូបនៅភូមិបានឲ្យដឹងថា៖               

« Dai Bai មានភូមិចំនួន ៤ គឺ៖ ភូមិ Son (ភូមិភ្នំ) ភូមិ Tay (ភូមិខាងលិច) ភូមិ
 Giua (ភូមិភាគកណ្ដាល) និងភូមិ Ngoai (ភូមិនៅខាងក្រៅ)។ នាគ្រាដំបូងយើង
 បានផលិតទំនិញប្រើប្រាស់តែប៉ុណ្ណោះ ប៉ុន្តែ ដល់ជំនាន់ជាងទី ២ មានជីតាទួត
ចំនួន ៥ នាក់ជាមន្ត្រីធំៗនៅបរមរាជវាំងដែលបានយកចិត្តទុកដាក់ដល់មុខរបរ
នៅស្រុកកំណើតហើយបង្កើតឡើងសមាគមមុខរបរចាក់ពុម្ពស្ពាន់នេះ។​ គិតតាំង
ពីនោះ ភូមិទាំង ៤ ធ្វើជំនាញផ្សេងៗគ្នា។ ភូមិនៅខាងក្រៅធ្វើរបរដំឆ្នាំងស្ពាន់ភូមិ
ខាងលិចផលិតស្ពកជុងភូមិប៉ែកកណ្ដាលធ្វើ-កំសៀវស្ពាន់ភូមិភ្នំផលិតគ្រឿង
សំណែន។ រហូតមកដល់ពេលនេះ​ ភូមិភ្នំអភិវឌ្ឍន៍ការធ្វើគ្រឿងសំណែនស្ពាន់ខ្លាំង
ណាស់។»    

        អាស្រ័យដោយការបែងចែកពលកម្មដូច្នេះ នោះគឺភូមិ Dai Bai នៅអភិវឌ្ឍន៍
 និរន្តរភាពតាមរាល់សម័យកាល។ បច្ចេកទេសលត់ស្ពាន់កាន់តែសម្បូរបែបនិង
ប៉ិនប្រសប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ផលិតផលស្ពាន់នៃភូមិ Dai Bai មានគុណភាព
ខ្ពស់និងរូបរៀងស្អាតអស្ចារ្យដែលអតិថិជនក្នុងទូទាំងប្រទេសនិយមចូលចិត្ត។ 

        ដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារកាន់តែបើកទូលាយ​ នាបច្ចុប្បន្ន ភូមិ
របរ Dai Bai មានសហគ្រាសចំនួន ៧០ ដោយមានជាងថ្នាំចំនួន ១៧០០ នាក់។
ភូមិក៏មានសិប្បករជាច្រើននាក់ដែលមានថ្វីដៃថ្នាក់អន្តរជាតិ។ លោក Nguyen
 Van Trung សិប្បករចាក់ពុម្ពស្ពាន់មួយរូប បានចែករំលែកថា៖

        «គ្រួសារខ្ញុំតែងតែផលិតកំប៉ុងជើងធូប ជាពិសេសគឺព្រះពុទ្ធបដិមារ។ ធ្វើ
មុខ របរនេះត្រូវមានសេចក្តីស្រឡាញ់ជាមួយវា។ ក្រៅពីនោះ គប្បីមានបទពិសោធន៍
 និងរបមន្តថែមទៀត។»

        ឆ្លងកាត់បំរ៉ែបំរួលជាច្រើន សកម្មភាពចាក់ពុម្ពស្ពាន់នៅភូមិ Dai Bai កាន់
តែអភិវឌ្ឍន៍និងបើកទូលាយយ៉ាងខ្លាំង។ មុខរបរបត្យសិប្បកម្មប្រពៃណីនៅ
ទីនេះបានផ្លាស់ប្តូរមុខមាត់របស់ជនបទ​ហើយរួមចំណែកលើកកំពស់ជីវភាពរស់
នៅរបស់ប្រជាជន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ