មុខរបរធ្វើផ្លិតភូមិ Chang Son

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងនាទីស្រុកស្រែនាសប្តាហ៍មុន យើងខ្ញុំបានឧទ្ទេសនាមដល់អស់លោកអ្នកនាងភូមិរបរជាងឈើ Chang Son នៅវៀតណាម។ ប៉ុន្ត ភូមិនេះក៏ល្បីឈ្មោះដោយមុខរបរវិសេសវិកាលមួយទៀត នោះគឺរបរធ្វើផ្លិតដោយមានប្រវតិ្តសាស្ត្ររាប់រយឆ្នាំផងដែរ។ សូមអញ្ជើញលោកអ្នកនាងអញ្ជើញមកទស្សនាភូមិរបរ Chang Son តាមរយៈអត្ថបទសរសេររបស់អ្នកយកព័ត៌មាន  Ngoc Anh ក្រោមចំណងជើងថា «របរធ្វើផ្លិតភូមិ Chang Son»។ 
មុខរបរធ្វើផ្លិតភូមិ Chang Son - ảnh 1 មុខរបរធ្វើផ្លិតភូមិ Chang Son

(VOVworld) - រូបភាពមុនដំបូងដែលយើងខ្ញុំជួបប្រទះ ពេលបោះជំហានចូលភូមិ Chang Son គឺផ្លិតក្រដាសទាំងឡាយបានរាយដាក់ហាលគ្រប់ទីកន្លែងនៅតាមមាត់ផ្លូវនិងច្រកចូលភូមិ។ មកទស្សនាសិប្បកម្មផ្លិតនានាដែលនៅក្នុងភូមិភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបរិយាកាសសិលប្បៈចម្រុះពណ៌។ បណ្ដាអ្នកថតរូបតែងតែមក ទស្សនាភូមិដើម្បីផ្តិតយកបានរូបភាពស្អាតអស្ចារ្យនៃផ្លិតគ្រប់ប្រភេទគ្រប់ពណ៌។

ចាប់តាំងពីសតវត្យទី ១៩ មុខរបរផ្លិតបង្កើតបានកេរ្តិ៍ឈ្មោះរបស់ភូមិ Chang Son នៅក្នុងនិងក្រៅប្រទេស។ ជនបារាំងបាននាំផ្លិតភូមិ Chang Son ទៅតាំងបង្ហាញ នៅការតាំងពិពណ៌អន្តរជាតិនៅទីក្រុងប៉ារីសជាច្រើនលើកជាច្រើនសារ។ កេរ្តិ៍ឈ្មោះរបស់បណ្ដាសិប្បករដូចជា៖ លោក Duong Van Mo លោក Nguyen Duc Lan ឬ លោក Nguyen Lan Tuyet គឺគ្មានអ្នកណាមិនស្គាល់ដល់ទេ។ នាឆ្នាំ ២០០៨ សិប្បករ Duong Van Mo រួមជាមួយសិប្បករ Phi Quang Bo បានធ្វើផ្លិត ធំបំផុតវៀតណាម។ លោក Phi Quang Bo បានរៀបរាប់ថា៖

        «ខ្ញុំសំណាងណាស់ដែលមានឱកាសរួមជាមួយសិប្បករ Duong Van Mo ធ្វើផ្លិតធំបំផុតដែលត្រូវបានទទួលស្គាល់ជាឯកទគ្គកម្មជាតិនៅពិធីបុណ្យវិថីផ្កាទីក្រុងហាណូយ។ ផ្លិតនោះត្រូវបានរក្សានៅមជ្ឈមណ្ឌលតាំងពិពណ៌ Van Ho ទីក្រុងហាណូយ។ យើងខ្ញុំត្រូវប្រើប្រាស់ឈើជំនួសឲ្យឬស្សីក្នុងការធ្វើគ្រោងឆ្អឹងផ្លិតដោយសារកំពស់ខ្ពស់ណាស់។ កំពស់ផ្លិតគឺ ៥ ម៉ែត្រ ដល់ពេលបើកចេញ វាមានទំហំធំ ១០ ម៉ែត្រ។ ផ្លិតត្រូវបានចាក់ពីផ្តៅ។ លើផ្លិតគឺគំនូរអំពីផ្សារនៅទីក្រុងហាណូយ។ យើងខ្ញុំត្រូវកសាងរន្ទាដើម្បីព្យួរផ្លិតឡើងនៅចម្ការ Ly Thai To ។ មនុស្សជាច្រើននាក់បានមកថតរូប។»

        ផ្លិតភូមិ Chang Son សម្បូរបែបទាំងខាងប្រភេទនិងពណ៌។ មិនត្រឹមតែធ្វើ ផ្លិតក្រដាស ប៉ុណ្ណោះទេ ថែមទាំង អ្នកភូមិ Chang Son ផលិតផ្លិតគ្រប់ប្រភេទ ផ្សេងៗដូចជា៖ ផ្លិតសូត្រ ផ្លិតតុបតែងជញ្ជាំង ផ្លិតអនុស្សាវរីយ៍។ លោក Phi Quang Bo បានឲ្យដឹងទៀតថា៖

        «ផ្លិតក្រណិយតគឺផ្លិតតុបតែងនិងផ្លិតធ្វើកាដូ។ គ្រោងឆ្អឹងផ្លិតអាចធ្វើពីឆ្អឹង ឬស្នែង។ បើប្រៀបនឹងភូមិផ្សេងៗ គំនូរតុបតែងលើផ្លិតនភភូមិ Chang Son ស្អាតជាង ។ ត្រូវច្នៃប្រឌិត ជាឧទាហរណ៍ គូរសត្វនាគ ក្ងោក ផ្កា រូបភាពទឹកដីវៀតណាម និងរូបភាពរបស់លោកប្រធានហូជីមិញទៀតផង។ នាបច្ចុប្បន្ន លើឆាកល្ខោន cheo tuong និងរបាំ សិល្បៈសិល្បការិនីសុទ្ធតែប្រើប្រាស់ផ្លិត Chang Son។»

        របរធ្វើផ្លិតទាមទាភាពប៉ិនប្រសពដោយម៉ត់ចត់។ ដើម្បីធ្វើផ្លិតដូចបំណង សិប្បករភូមិ Chang Son ត្រូវជ្រើសរើសដើមឬស្សីនិងផ្តៅនិមួយដើម្បីធ្វើឆ្អឹងផ្លិត និងក្រដាស់សំរាប់ធ្វើស្លាប។ អ្នកធ្វើផ្លិតនៅ Chang Son ទៅទិញដើមឫស្សីដោយខ្លួនឯងយកមកត្រាំរាប់ខែទើបគ្រប់ខ្នាតដើម្បីធ្វើគ្រោងឆ្អឹងផ្លិត។ ក្រដាសធ្វើផ្លិតគឺជា ក្រដាស Do ដែលត្រូវបានទិញពីភូមិ Dong Ho (ខេត្ត Bac Ninh)។ ក្នុងពេលបិទ ក្រដាសត្រូវធ្វើយ៉ាងម៉េចដើម្បីមិនធ្វើឲ្យក្រដាសជ្រុងងាយស្រួលដើម្បីគូរគំនូ។ នាដំណាក់កាលសម្រេចសប្បករនឹងលាបពណ៌រលោងសំដៅរក្សាផ្លិតស្អាតនិងជាប់បានយូរ។ លោក Duong Van Doan កូនប្រុសរបស់សប្បករ Duong Van Mo បានឲ្យដឹងថា៖  

«ការធ្វើផ្លិតទាមទាផ្នែកជាច្រើនដែលត្រូវធ្វើដោយដៃ។ ជំហាននិមួយៗសុទ្ធតែសំខាន់និងតភ្ជាប់ជាមួយគ្នា។ ដើម្បីផលិតផ្លិតស្អាតឲ្យបានសិប្បករអនុវត្តជំហានៗដ៏ប្រុងប្រយ័ត្យ ព្រមទាំង ច្នៃប្រឌិត នាំភាពថ្មីចូលក្នុងវណ្ណកម្មរបស់ខ្លួន ពីនោះ ផលិតផលនឹងទទួលបានការនិយមចូលចិត្តរបស់អតិថិជន។»

ផ្លិត Chang Son ត្រូវបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោកដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិងកូរ៉េខាងត្បូង។ មុខរបរធ្វើផ្លិតមិនត្រឹមតែនាំ មកនូវចំណូលខ្ពស់សំរាប់អ្នកភូមិ ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានក្នុងការ អភិរក្សនិងពង្រីកប្រពៃណីនៃភូមិរបររាប់រយឆ្នាំ ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ