សេវាកម្មទេសចរណ៍ឆ្លងកាត់ពិសោធន៍នៅតំបន់ស្រុកស្រែ Ninh Thuan

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិស្រុកស្រែនានានៅខេត្ត Ninh Thuan បានក្លាយទៅ ជាទីមកលេងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ នាពេលមក ដល់ទីនេះម្ដងៗនោះ ភ្ញៀវទេសចរបានស្វែងយល់និងឆ្លងកាត់ពិសោធន៍សកម្មភាពទាំង អស់ក្នុងការធ្វើផលិតកម្មក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករដែរដូចជា៖ បេះបន្លែ ថែទាំផ្លែទំពាំងបាយជូ ចងឫស្សី ស្មូនដីឥត្ឋ ឬត្បាញសំពត់ចរបាប់ ប្រពៃណីរបស់ជនជាតិចាមនៅតំបន់ជាដើម។
សេវាកម្មទេសចរណ៍ឆ្លងកាត់ពិសោធន៍នៅតំបន់ស្រុកស្រែ Ninh Thuan - ảnh 1លោកស្រី Trinh Thuy Lan ក្នុងទួរទេសចរឆ្លងកាត់ពិសោធន៍របស់ខ្លួន

លោកស្រី Trinh Thuy Lan អាជីវករវ័យក្មេងនៅទីក្រុងហូជីមិញ តែងតែ ជ្រើសរើសទៅទេសចរណ៍នៅខេត្តក្រុងនានានៅក្នុងប្រទេសឬទៅឯបរទេសដើម្បីសម្រាកលំហែកាយ បំបាត់ភាពតានតឹងពីការងារ។

        ក្រោយពីដំណើរទេសចរណ៍ឆ្លងកាត់ពិសោធន៍មួយលើកក្នុងរយៈពេល៣ថ្ងៃនៅភូមិ ស្រុកមួយចំនួននៅខេត្ត Ninh Thuan ស្មារតីរបស់លោកស្រី Lan ស្រួលបួលជាង មុន ហើយរាល់សម្ពាធពីការងារក៏រលាយបាត់បង់ទៅផងដែរ។ ដំណើរទេសចរណ៍ ឆ្លងកាត់ពិសោធន៍នោះជួយលោកស្រីរូបនេះរកឃើញបេតិកភណ្ឌវប្បធម៌ ទស្សនារបាំ ប្រពៃណីរបស់ជនជាតិចាមនៅខេត្ត Ninh Thuan ហើយចូលរួមដាំបន្លែ ថែទាំផ្លែ ប៉ោមនិងផ្លែទំពាំងបាយជូដោយផ្ទាល់ខ្លួន។ លោកស្រី Thuy Lan និងមិត្តរួមការ ងាររបស់ខ្លួននៅទីក្រុងហូជីមិញមិនធ្លាប់ស្គាល់ដល់ការងារនេះឡើយ។

        “រយៈពេល៣ថ្ងៃនៅ Phan Rang មានប្រយោជន៍ណាស់។ វាជួយនាងខ្ញុំ មានអារម្មណ៍ស្រាលចិត្ត ស្រួលបួល ដោយសារបរិយាកាសត្រជាក់ស្រួលនិង បរិសុទ្ធ។ នាងខ្ញុំបានដើរថ្មើជើងដើម្បីឆ្លងកាត់ពិសោធន៍ជីវភាពរស់នៅនៅទីនោះពេញ មួយថ្ងៃប៉ុន្តែមិនចេះនឿយហត់ទេ។ វាហាក់ដូចជាខ្លួនបានរត់គេចពីការព្រួយ បារម្ភនិងសម្ពាធពីការងារប្រចាំថ្ងៃដែរ”។

        រូបសណ្ឋានទេសចរណ៍ឆ្លងកាត់ពិសោធន៍ដែលលោកស្រី Trinh Thuy Lan និយាយ ដល់ខាងលើកំពុងត្រូវបានក្រុមហ៊ុនទេសចរជាច្រើនឧទ្ទេសនាមយ៉ាងទូលំ ទូលាយទៅដល់អតិថិជន។ ភ្ញៀវទេសចរភាគច្រើន ពិសេសគឺភ្ញៀវអន្តរជាតិមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលក្ខណៈវប្បធម៌ប្រពៃណីក្នុងក្រុមគ្រួសារ របាំ និងម្ហូបអាហាររបស់ជនជាតិចាម។ លោកLam Thong Thai មគ្គុទេសទេសចរណ៍ ក្រុមហ៊ុន Viet Travel បានឲ្យដឹងថា៖

        “ខ្ញុំបាននាំភ្ញៀវទេសចរមកដល់ភូមិប្រកបរបរកុលាលភាជន៍ ដើម្បីគេហាត់ ស្មូនកុលាលភាជន៍ មកដល់ភូមិត្បាញ My Nghiep ដើម្បីគេរៀនត្បាញសំពត់ ឬមកដល់ចម្ការទំពាំងបាយជូ ដើម្បីគេបេះផ្លែញ៉ាំឬយកមកផ្ទះ។ ភ្ញៀវទេសចរ គេចូលចិត្តធ្វើការងារនេះណាស់។ នោះគឺគេបានឆ្លងកាត់ពិសោធន៍សកម្មភាពប្រចាំថ្ងៃ របស់ប្រជាជនក្នុងតំបន់ដែលគេមកដល់”។

សេវាកម្មទេសចរណ៍ឆ្លងកាត់ពិសោធន៍នៅតំបន់ស្រុកស្រែ Ninh Thuan - ảnh 2 ក្រុមមិត្តភក្តិរបស់លោក Van Quang Vy 

        រូបសណ្ឋានទេសចរឆ្លងកាត់ពិសោធន៍នៅតំបន់ស្រុកស្រែ Ninh Thuan នេះ ត្រូវ បានអនុវត្តន៍ដោយក្រុមហ៊ុនទេសចរ Bi Travel។ លោក Van Quang Vy ស្ថាបនិកក្រុមហ៊ុននេះឲ្យដឹងថា ចាប់ពីពេលបានបង្កើតឡើងនាឆ្នាំ២០១៤មក ក្រុមហ៊ុនរបស់លោកបានរៀបចំទួរទេសចរឆ្លងកាត់ពិសោធន៍ជាច្រើន ហើយបន្សល់ទុក មកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្តភ្ញៀវទេសចរ។ នាបច្ចុប្បន្ន ខេត្ត Ninh Thuan មានទីកន្លែងជាច្រើនដ៏សមស្របដើម្បីរៀបចំទួរទេសចរឆ្លងកាត់ពិសោធន៍ ដូចជា៖ ភូមិកុលាលភាជន៍ ភូមិត្បាញសំពត់ចរបាប់ My Nghiep ភូមិបន្លែអនាម័យ Tuan Tu ទួលខ្សាច់ Nam Cuong និងចម្ការទំពាំងបាយជូនៅឃុំ Thai An ជាដើម ។ នាពេលខាងមុខ លោក Van Quang Vy នឹងបន្តឧទ្ទេសនាមជាមួយភ្ញៀវ ទេសចរអំពីទីកន្លែងផ្សេងៗទៀតនៃខេត្ត Ninh Thuan។

        “ខ្ញុំបានកំណត់ទិសដៅ ប្រតិបត្តិក្រុមហ៊ុនតាមទិសរៀបចំទួរទេសចរ ឆ្លងកាត់ពិសោធន៍វប្បធម៌ឬទេសចរអេកូឡូស៊ី។ រូបសណ្ឋានទេសចរនេះខុសប្លែកជា ច្រើនបើប្រៀបនឹងរូបសណ្ឋានផ្សេងៗលើទីផ្សារ”។

        ទេសចរឆ្លងកាត់ពិសោធន៍ជារូបសណ្ឋានទេសចរដ៏ពេញនិយម ពិសេសគឺនៅ ប្រទេសទើបនឹងអភិវឌ្ឍន៍។ នោះគឺរូបសណ្ឋានទេសចរដែលភ្ញៀវទេសចរ រស់នៅ ក្នុងផ្ទះជាមួយប្រជាជនដើម្បីរកឃើញនិងឆ្លងកាត់ពិសោធន៍វប្បធម៌ក្នុងតំបន់។ ផ្នែក ទេសចរខេត្ត Ninh Thuan គួរតែយកចិត្តទុកដាក់ដល់រូបសណ្ឋានទេសចរនេះ ព្រមទាំងមានគោលនយោបាយល្អ បង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុន ទេសចរខ្នាតតូបនិងមធ្យមនៅក្នុងនិងក្រៅខេត្តវិនិយោគអភិវឌ្ឍន៍ទេសចរនៅ តំបន់ តាមនោះរួមចំណែកផ្សព្វផ្សាយរមណីយដ្ឋានអេកូឡូស៊ី ភូមិរបរ សំដៅ អភិវឌ្ឍន៍ផ្នែកទេសចរខេត្តដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ