អត្តសញ្ញាណពិសេសរបស់ភូមិនៅតំបន់ដីសណ្ត Bac Bo វៀតណាម

អត្តសញ្ញាណពិសេសរបស់ភូមិនៅតំបន់ដីសណ្ត Bac Bo វៀតណាម - ảnh 1
អត្តសញ្ញាណពិសេសរបស់ភូមិនៅតំបន់ដីសណ្ត Bac Bo វៀតណាម (VOV)


(VOVworld) – ភូមិនៅតំបន់ដីសណ្ត Bac Bo វៀតណាមគឺជាទីកន្លែងរស់
នៅរបស់ត្រកូលមួយឬអ្នកភូមិនានាដែលប្រកបមុខរបរមួយ។ ការតភ្ជាប់
រវាង​អ្នកភូមិមិនត្រឹមតែស្ថិតក្នុងទំនាក់ទំនងកម្មសិទ្ធដីធ្លីបតិកភ័ណ្ឌ
ស្ថាបត្យកម្មរួមក្នុងភូមិប៉ុណ្ណោះទេថែមទាំងគឺជាការតភ្ជាប់ក្នុងសហគមន៍
ព្រលឹងនិងការក្សារបទដ្ឋានសង្គមក្នុងជីវភាពរស់នៅ ទៀតផង។

        តំបន់ដីសណ្ត Bac Bo គឺជាតំបន់មួយពោរពេញទៅដោយប្រវត្តិសាស្ត្រ
 យូរអង្វែងនិងជាអង្រឹងវប្បធម៌និងអារ្យធម៌របស់ជនជាតិវៀតណាម។
ភូមិក៏ជាទី កន្លែងអភិរក្សតំលៃវប្បធម៌ប្រពៃណីជាច្រើនផងដែរ។ ប្រជាពល
ដរដ្ឋនៅតំបន់ដីសណ្ត Bac Bo ដាំស្រូវទឹកនិងរងឥទ្ធិពលជាច្រើនពីពុទ្ធសាស
នានិងលិទ្ធិខុងជីនិយម។ ភូមិណានៅតំបន់ដីសណ្ត Bac Bo ក៏មានកំពែងឬស្សី
 ក្លោងទ្វារ ផ្លូវភូមិ ផ្ទះលំនៅរួមជាមួយសំណង់សាសនានានាដូចជា៖ សាលាភូមិ
និងវត្ត។ ក្នុងនោះ ក្លោងទ្វារគឺជា សំណង់ស្ថាបត្យកម្មគំរូដែលមានតំលៃវប្បធម៌។
បណ្ឌិត Tran Huu Son សមាជិក មួយរូបនៃសមាគមសិល្បៈប្រជាប្រិយវៀតណាម
 បានឲ្យដឹងថា៖

        «ក្លោងទ្វារតភ្ជាប់នឹងភូមិ។ នាគ្រាដំបូង ក្លោងទ្វារមានអត្ថន័យកំណត់ព្រំ
 ដែនដើម្បីអ្នកភូមិចេញចូលតែប៉ុណ្ណោះ។​ បន្ទាប់នោះវាត្រូវបានកសាងស្អាតឡើង
 ក្នុងពេលសេដ្ឋកិច្ចភូមិអភិវឌ្ឍន៍និងបណ្ដាត្រកូលដែលមានមុខសញ្ញាល្បីឈ្មោះ
ឬអ្នកមានច្រើន ពីនោះកើតមានឡើងក្លោងទ្វារដោយទ្រង់ទ្រាយធំនិងស្អាត។»​     ​

        សាលាភូមិគឺជាសំណង់ស្ថាបត្យកម្មពិសេសមួយរបស់ភូមិនៅតំបន់ដីសណ្ត
 Bac Bo ដែលធ្វើសក្ការបូជាអ្នកតាភូមិឬអ្នកមានគុណូបការៈវាយសត្រូវការពារ
ប្រទេសជាតិ។ ក្នុងពិធីបុណ្យជារៀងរាល់ឆ្នាំ អ្នកភូមិរៀបចំពិធីដង្ហែគ្រែស្នែង
អ្នកតាភូមិ។ ក្រៅពីសាលាភូមិ ភូមិណាក៏មានវត្តដែរ។ ព្រះតេជ្ជគុណ Thich Tien
Dat វត្ត Cu Da ជាយទីក្រុងហាណូយបានចាត់ទុកថា៖

        «ពុទ្ធសាសនាបានហូរចូលវៀតណាមពីយូរយាណាស់មកហើយ។ ភូមិណាក៏
មានវត្តសាលាភូមិដែរហើយក្លាយទៅជារបៀបរបបវប្បធម៌មិនអាចខ្វះខាត
បានឡើយនៅតំបន់ដីសណ្តទន្លេ Bac Bo។ វត្តគឺជាទីកន្លែងធ្វើសកម្មភាពព្រលឹង
ជំនឿសាសនារបស់ប្រជាពលរដ្ឋទាំងអស់នៅភូមិ។»

        ក្នុងបរិយាកាសស្ថាបត្យកម្មនៅភូមិ អណ្តូងទឹកត្រូវបានចាត់ទុកជាទីកន្លែង
តភ្ជាប់នឹងព្រលឹង។ អ្នកភូមិធ្វើសក្ការបូជាទេវតានៅក្បែអណ្តូង។ ផ្ទះនៅភមិប្រពៃ
 ណីពោរពេញទៅដោយតំលៃស្ថាបត្យកម្ម។ ផ្ទះធម្មតាមាន ៣ ល្វែងនិងរានហាល ២
ផ្ទះអ្នកមានមានពី ៥ ដល់​ ៧ ល្វែង។ ភូមិណាក៏មានឈាបនដ្ឋានរបស់ខ្លួនដែរ។

        ពីយូរយាណាស់មកហើយ រូបភាពភូមិប្រពៃណីបានតភ្ជាប់ទៅនឹងដួងចិត្ត
របស់ជនវៀតណាមគ្រប់ជំនាន់។ ទោះបីជាមានការផ្លាស់ប្តូរជាច្រើននាសព្វថ្ងៃក្តី
 ប៉ុន្តែ ភូមិមួយចំនួននៅរក្សាបានអត្តសញ្ញាណស្ថាបត្យកម្មពិសេសរបស់ភូមិនៅ
តំបន់ដីសណ្ត Bac Bo៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ