ខេត្ត Ba Ria – Vung Tau រយៈពេល ៣០ ឆ្នាំ នៃការកកើត និងអភិវឌ្ឍន៍ -ចក្ខុវិស័យ និងឱកាសថ្មី

(VOVWORLD) - ឆ្នាំ ២០២១ បានគូសសាញ្ញដំណាក់កាល ៣០ ឆ្នាំ នៃការកកើតនិងអភិវឌ្ឍន៍របស់ខេត្ត Ba Ria-Vung Tau (ខែ សីហា ឆ្នាំ ១៩៩១ - ខែសីហា ឆ្នាំ ២០២១) ។ 

 

 
 
ខេត្ត Ba Ria – Vung Tau រយៈពេល ៣០ ឆ្នាំ នៃការកកើត និងអភិវឌ្ឍន៍ -ចក្ខុវិស័យ និងឱកាសថ្មី - ảnh 1ជ្រុងមួយនៃទីក្រុង Vung Tau (រូបថត៖ VNA)

នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Ba Ria-Vung Tau តែងតែរក្សាសន្ទុះអភិវឌ្ឍន៍ ដោយអះអាងថាជាប៉ូលកំណើនដ៏សំខាន់របស់ប្រទេសជាតិទាំងមូល។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ខេត្ត Ba Ria-Vung Tau បានបន្តតំរង់ទិសដៅឲ្យក្លាយទៅជាខេត្តមួយដែលមានប្រៀបខ្លាំងខាងឧស្សាហកម្ម កំពង់ផែសមុទ្រ ទេសចរណ៍ និងកសិកម្ម បច្ចេកវិទ្យាខ្ពស់ ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ស្និតក្នុងចំណោមខេត្តជួរមុខរបស់ប្រទេសជាតិទាំងមូលអំពីសន្ទស្សន៍ផលិតផលក្នុងតំបន់សរុប (GRDP) ផងដែរ។

ដោយបានជំនះពុះពារលើការលំបាកចាបតាំងពីរពេលបង្កើតដំបូង ជាមួយការប្ដេជ្ញាចិត្តទាន់ពេលវេលា និងការច្នៃប្រឌិតយ៉ាងរស់រវើក ជាមួយស្មារតីផ្លាស់ប្ដូរថ្មី សាមគ្គីភាពរបស់អាជ្ញាធរ និងប្រជាជននោះ អស់រយៈពេល ៣០ ឆ្នាំកន្លងទៅ ខេត្ត Ba Ria-Vung Tau មានការរីកចម្រើនលើគ្រប់វិស័យ ដោយទទួលបានសមិទ្ធផលដ៏ធំធេង និងកំណើនដោយឥតឈប់ឈរអំពីទំហំសេដ្ឋកិច្ច ដោយកាន់តួនាទីដ៏សំខាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង។  លោក Tran Van Khanh អតីតលេខាគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau បានចែករំលែកថា៖ “កម្មាភិបាល ថ្នាក់ដឹកនាំនិងប្រជាជនសុទ្ធតែមានអារម្មណ៍សប្បាយរីយរាយយ៉ាងក្រៃលែង នៅពេលបង្កើតខេត្ត Ba Ria-Vung Tau ហើយបានរួមសាមគ្គីភាព ដើម្បីកសាងខេត្តឲ្យមានការអភិវឌ្ឍផងដែរ”។

អស់រយៈពេលជាង ៣០ ឆ្នាំនៃការទាក់ទាញទុនវិនិយោគ FDI មក នាបច្ចុប្បន្ននេះ ខេត្ត Ba Ria - Vung Tau មានគម្រោងវិនិយោគ FDI ដែលមានសុពលភាពសរុបចំនួន ៤២៩ គម្រោងដែលមានទុនវិនិយោគចុះបញ្ជីសរុបប្រមាណ  ២៩,៤ ពាន់លានដុល្លារអាមេរិក។ គម្រោងទាំងនេះភាគច្រើនគឺមានទ្រង់ទ្រាយ និងការវិនិយោគធំ មិនសូវប្រើប្រាស់កម្លាំងពលករឡើយ ហើយផ្ដោតសំខាន់លើវិស័យដូចជា ទេសចរណ៍ កំពង់ផែ ផលិតកម្មឧស្សាហកម្ម ដែលមានគុណភាពខ្ពស់។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ ខេត្ត បានទាក់ទាញគម្រោង FDI ចំនួន ១៧ ដោយមានទុនចុះបញ្ជីសរុបចំនួន ២១៦,៩ លានដុល្លារអាមេរិក។

ខេត្តបានជំរុញខ្លាំងការទាក់ទាញទុនវិនិយោគ ដោយផ្តោតសំខាន់លើគម្រោងដែលមានទ្រង់ទ្រាយធំ ព្រមទាំងផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់។ អាស្រ័យហេតុនេះ នាបច្ចុប្បន្ន មានសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច ឧស្សាហកម្មធំៗជាច្រើននៅលើពិភពលោក ដូចជា Kyoei, Nippon, Sumitomo, Itochu, Mitsubishi, Posco, ACDL, CJ, Lotte, BP, SCG, Hyosung សុទ្ធតែមានវត្តមាននៅទីនេះ។

ខេត្ត Ba Ria – Vung Tau រយៈពេល ៣០ ឆ្នាំ នៃការកកើត និងអភិវឌ្ឍន៍ -ចក្ខុវិស័យ និងឱកាសថ្មី - ảnh 2ជ្រុងមួយឧស្សាហកម្មខេត្ត Ba Ria-Vung Tau (រូបថត៖ VNA)

នាបច្ច្ចុប្បន្ន ការរៀបចំផែនមេបណ្ដាមណ្ឌលឧស្សាហកម្មត្រូវបានកែសម្រួលឲ្យសមស្របតាមគោលដៅអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរបស់ខេត្ត ក្នុងនោះបណ្ដាមណ្ឌលឧស្សាហកម្មត្រូវបានកែសម្រួលឲ្យសមស្របតាមនិន្នាការអភិវឌ្ឍន៍ និងទាក់ទាញបានគម្រោងបច្ចេកវិទ្យាទំនើប ថាមពលស្អាត និងស្និទ្ធិស្នាលជាមួយបរិស្ថានជាច្រើន។ លោក Le Van Dy អតីតលេខាគណៈកម្មាធិការបក្សខេត្ត Ba Ria - Vung Tau បានអោយដឹងថា៖ “ខ្ញុំចាត់ទុកថា ការកំណត់រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមរបស់ខេត្ត Ba Ria - Vung Tau ដោយផ្សារភ្ជាប់ជាមួយតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងគឺមានសារៈសំខាន់ណាស់។ ដូច្នេះហើយ ឆ្លងកាត់មហាសន្និបាតនៃគណៈកម្មធិការបក្សជាច្រើនសម័យមក ថ្នាក់ដឹកនាំខេត្តបានកសាងអភិវឌ្ឍន៍ខេត្ត Ba Ria - Vung Tau ផងដែរ”។

នាបច្ចុប្បន្ននេះ នៅទូទាំងខេត្តមានកំពង់ផែចំនួន ៤៧ ដែលកំពង់ធ្វើសកម្មភាពជាមួយសអនុភាពសរុបប្រមាណ ១៣៧,៤ លានតោន/ឆ្នាំ។ ដើម្បីរក្សាវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនោះ ខេត្ត  Ba Ria-Vung Tau បានផ្ដោតសំខាន់លើការជំរុញសសរស្តម្ភសេដ្ឋកិច្ចចំនួន ៤ គឺ ឧស្សាហកម្មកំ ពង់ផែសមុទ្រ ទេសចរណ៍ និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ ក្នុងនោះ ទេសចរណ៍បានក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដោយអភិវឌ្ឍន៍តាមទិសដៅប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់។ កំណើនទេសចរណ៍បានជះឥទ្ធិពលវិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផ្នែកផ្សេងៗជាច្រើនទៀត។ លោក Nguyen Tuan Minh អតីតលេខាគណៈកម្មាធិការបក្សខេត្ត Ba Ria - Vung Tau បានសង្កត់ធ្ងន់ថា៖ “ការរួមកម្លាំងកាយចិត្តគ្នា ការឯកភាពគ្នា និងការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិតគ្នារបស់ប្រជាជនគឺជាតត្តាសម្រេចភាពជោគជ័យ និងសម្រេចកំណើនជាបន្តបន្ទាប់ ការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ខេត្ត Ba Ria - Vung Tau ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ”។

នៅឆ្នាំ ២០២០ GRDP ជាមធ្យម សម្រាប់មនុស្សម្នាក់នៃខេត្ត Ba Ria - Vung Tau សម្រេចបាន ១១ ៣៧៥ ដុល្លារអាមេរិកលើមនុស្សម្នាក់ កើនជាង ១២ ដងបើប្រៀបធៀបនឹងឆ្នាំ ១៩៩២  (៩៦៨ ដុល្លារ/នាក់) ។ ចាប់ពីឆ្នាំ ២០០០ មក ខេត្ត Ba Ria - Vung Tau តែងតែជាខេត្តមួយ ដែលមានសន្ទស្សន៍ GRDP ជាមធ្យមលើមនុស្សម្នាក់ខ្ពស់បំផុតនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ខេត្ត Ba Ria - Vung Tau ទទួលបានសមិទ្ធិផលដ៏ធំធេងអំពីការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៅទៀត ខេត្តក៏បានជំរុញខ្លាំងការសុក្រិតបណ្ដាញមូលដ្ឋានសុខាភិបាល ហើយគុណភាពនៃការពិនិត្យ និងព្យាបាលចំងឺត្រូវបានលើកំពស់ជាជំហានៗ។ លោក Nguyen Hong Linh អតីតលេខាគណៈកម្មាធិការបក្សខេត្ត Ba Ria - Vung Tau សង្កត់ធ្ងន់ថា៖“ក្រៅពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ខេត្ត Ba Ria - Vung Tau បាន បន្តអភិវឌ្ឍន៍បញ្ហាសំខាន់ៗទាំង ១២ ដើម្បីលើកម្ពស់គុណភាពនៃជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនមិនត្រឹមតែជាប្រាក់ចំណូលរបស់មនុស្សម្នាក់ និងប្រាក់ចំណូលរបស់ក្រុមគ្រួសារក្រីក្រប៉ុណ្ណោះទេ ថែមទាំងជាការផ្ដល់សេវាកម្មដ៏ល្អបំផុត ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនទៀតផង”។

រាល់សមិទ្ធផល ដែលសម្រេចបានក្នុងអាណត្តិកន្លងទៅបានបង្កើតប្រៀប និងកម្លាំងថ្មី បង្កើតកាលានុវឌ្ឍភាពថ្មី សម្រាប់ខេត្ត Ba Ria - Vung Tau អភិវឌ្ឍន៍ឈានទៅមុខ។ ជាមួយសន្ទុះកំណើនដែលមានស្រាប់ និងរាល់ប្រៀបខ្លាំងរបស់មូលដ្ឋាននោះ ខេត្ត Ba Ria-Vung Tau នឹងសម្រេចបានជំហានលោតរំលងនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ