ដំណើរកម្សាន្តនៅកេរដំណែលពន្ធនាគារ Hoa Lo នាពេលរាត្រី

(VOVWORLD) -  ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ភ្ញៀវទេសចរពេលបានធ្វើទស្សនានៅឯកេរដំណែលពន្ធនាគារ Hoa Lo នឹងអាចចូលរួមក្នុងដំណើរកម្សាន្តនាពេលរាត្រីដោយមានឈ្មោះថា “រាត្រីដ៏ពិសិដ្ឋ-បញ្ចាំងពន្លឺដ៏ភ្លឺចិញ្ចាចនៃស្មារតីវៀត ណាម”។ ក្នុងដំណើរកម្សាន្តនេះ អ្នកទេសចរនឹងឆ្លងកាត់នូវមនោសញ្ចេតនាជាច្រើនពីអារម្មណ៍អាណិតអាសូរ ពីស្ថានភាពទុក្ខលំបាកនៃរបបពន្ធនាគារអាណានិគមនិយម រហូតដល់ កោតសរសើរនូវឆន្ទៈមោះមុត និងពលីកម្មដ៏វីរភាពរបស់វីរបុរសនិងយុទ្ធជនពលី ដែល ឈ្មោះរបស់ពួកគេ បានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រជាតិ។

ដំណើរកម្សាន្តនៅកេរដំណែលពន្ធនាគារ Hoa Lo នាពេលរាត្រី - ảnh 1ផ្ទាំងរូបភាពផ្សព្វផ្សាយអំពីដំណើរកម្សាន្តបទពិសោធន៍ “រាត្រីដ៏ពិសិដ្ឋ - បញ្ចាំងពន្លឺដ៏ភ្លឺចិញ្ចាចនៃស្មារតីវៀតណាម” នៅពន្ធនាគារ  Hoa Lo (រូបថតៈ VOV)

ក្នុងរាត្រីមួយ នាចុងខែមិថុនា កេរដំណែលពន្ធនាគារ Hoa Lo ត្រូវបាន បើកទ្វារ ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចររាប់សិបនាក់ដំបូង ដែលបានចូលរួមក្នុងដំណើរកម្សាន្តសាកល្បង “រាត្រីដ៏ពិសិដ្ឋ - បញ្ចាំងពន្លឺដ៏ភ្លឺចិញ្ចាចនៃស្មារតីវៀតណាម”។ នេះជាដំណើរកម្សាន្តថ្មី ដោយគណៈ កម្មការគ្រប់គ្រងកេរដំណែលពន្ធនាគារ Hoa Lo សហការជាមួយក្រុមហ៊ុនទេសចរណ៍ Hanoitourist រៀបចំឡើង ដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ដ៏វិសេសវិសាលនៃ “អាស័យដ្ឋានក្រហម” មួយក្នុងដំណើរស្វែងរកទីក្រុងហាណូយ។ លោក Dang Van Bieu អនុប្រធានគណៈកម្មការគ្រប់គ្រងកេរដំណែលពន្ធនាគារ Hoa Lo បានឲ្យដឹងថា៖ “នេះគឺជាដំណើរកម្សាន្តថ្មីមួយ ដែលមានទាំងសំឡេង ទាំងពន្លឺ និងអ្នកអធិប្បាយ រួមចំណែកបង្កើតជារឿងរ៉ាវដ៏ល្អឥតខ្ចោះ ដើម្បីអ្នកទស្សនាមានអារម្មណ៍ថា កន្លែងដែលមុននេះជានរកលើលោកី សម្រាប់ជាប់ឃុំឃាំងនិងធ្វើទុក្ខបុកម្នេញយុទ្ធជន បដិវត្តវៀតណាមស្នេហាជាតិ។ ពេលវេលានៃដំណើរកម្សាន្តពី ៤៥ នាទីទៅ ១ ម៉ោង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្តាប់រឿងចំនួន ១០ ហើយក្នុងសាច់រឿងមានទាំងការដឹងគុណរបស់មនុស្សជំនាន់ក្រោយចំពោះ អ្នកបដិវត្តន៍ជើងចាស់ និងអ្នកដែលបានលះបង់ដើម្បីឯករាជ្យនិងសេរីភាពជូនប្រទេសជាតិផងដែរ”។

អ្នកទេសចរអាចធ្វើដំណើរវិលត្រឡប់មករកពេលវេលាមុននេះ ពោលគឺវិលត្រឡប់ទៅរកអតីតកាលវិញ តាម រយៈការធ្វើដំណើរស្វែងរកកេរដំណែលពន្ធនាគារ ចាប់ពី៖ ខ្លោងទ្វារខាងមុខនៃពន្ធនាគារ កន្លែងឃុំឃាំងអ្នកទោសបុរសជាសមូហភាព កន្លែងឃំឃាំងអ្នកទោសនយោបាយបុរស ខ្លោងទ្វារលូទឹកស្អុយក្រោមដី កន្លែងឃុំឃាំងអ្នកទោសនយោបាយជាស្ត្រី ជាដើម។ ទីកន្លែងពន្ធនាគារដ៍ងងឹត  ថប់ដង្ហើម ដោយចាំងពន្លឺព្រឹមៗ និងសំឡេងត្រូវបានបង្កើតឡើង ដើម្បីបង្ហាញយ៉ាងច្បាស់ក្រឡែតជូនអ្នកទស្សនានូវរឿងរ៉ាវដ៏កាច់ ហាវកើតមានឡើងនៅឯពន្ធនាគារអាណានិគមនេះ។

សាច់រឿងនីមួយៗ បាននាំមកនូវអារម្មណ៍អាណិតអាសូ ឈឺចាប់ប៉ុន្តែក៏មានលក្ខណៈពិសិដ្ឋនិងមានមោទនភាពចំពោះភាពក្លាហានរបស់អតីតយុទ្ធជនបដិវត្ត ដែលត្រូវសត្រូវចាប់ឃុំឃាំងនៅឯ “នរកលោកីយ”។ រួមបញ្ចូលក្នុងដំណើរនៃអារម្មណ៍ដែលរន្ធត់ផង ភ័យខ្លាច់ផង ចំពោះរឿងពន្ធនាគារ អ្នកទេសចរហាក់ដូចជាមានអារម្មណ៍ធូរស្បើយ នៅពេលដើរកាត់ចន្លោះទីធ្លាពន្ធនាគារ។ ក្រោមម្លប់ដើមឆ័ត្របុរាណ បទចំរៀងរបស់អតីតអ្នកទោស Hoa Lo និពន្ធដោយតន្ត្រីករ Do Nhuan បានលាន់រន្ទឺ ធ្វើឲ្យអ្នកទស្សនា នឹកដល់យុទ្ធជនបដិវត្តដ៏អង់អាចក្លាហានដែលធ្លាប់ជាប់ឃុំឃាំងក្នុងពន្ធនាគារនេះ។ នេះគឺជាដំណើរទស្សនកិច្ចដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនៅវៀតណាម ដែលនៅទីនេះ ហាក់ដូចជាដាស់វិញ្ញាណរបស់អ្នកទេសចរ តាមរយៈសំឡេង ពន្លឺងងិតក្នុងកន្លែងតាំងបង្ហាញនីមួយៗ និងតាមរយៈផ្លូវចេញចូលផងដែរ។ ឧត្តមសេនីយ៍ត្រី លោក Huynh Dac Huong អតីតមេបញ្ជាការនិងជាស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាស្ម័គ្រចិត្តវៀតណាមនៅឡាវបានឲ្យដឹងថា៖ “ដំណើរទេសចរណ៍បែបនេះបានជួយអោយអ្នកគ្រប់គ្នា យល់ដឹងផង មើលឡើងវិញនិងរំលឹកឡើងវិញនូវរូបភាពនាគ្រាលំបាកមុននេះ។ ម្យ៉ាងវិញទៀត  ដើម្បីអ្នកទស្សនាអាចអារម្មណ៍ខ្លាំងបំផុត នោះគឺពេលរាត្រីជាកន្លែងណាត់ជួប ហើយពេលរាត្រីក៏ជាពេលវេលា ដែលមនុស្សយើងអាចមានការពិចារណាកាន់តែស៊ីជម្រៅជាង”។

លើសពីនេះទៀត ក្នុងដំណើរកម្សាន្តនាពេលរាត្រី ភ្ញៀវទេសចរក៏អាចទស្សនាការសម្តែងខ្លុយនៅក្រោមម្លប់ដើមឆ័ត្រជាប្រវត្តិសាស្ត្រ ដើម្បីយល់កាន់តែច្បាស់ពីស្មារតីសុទិដ្ឋិនិយមរបស់យុទ្ធជនបដិវត្តកាលនោះ ក៏ដូចជា ផ្ទៀងស្តាប់មគ្គុទេសក៍រ៉ាយរាប់ពីរឿងរ៉ាវអំពីយុទ្ធជនដែលធ្លាប់ប្រើស្លឹកដើមឆ័ត្រ និងផ្លែដើមឆ័ត្រ សម្រាប់ព្យាបាលជំងឺ ប្រើមេឃដើមឆ័ត្រធ្វើចង្កឹះនិងខ្លុយ ជាដើម។ ទាំងនេះជាអារម្មណ៍រួមរបស់អ្នកទេសចរ ពេលបានចូលរួមដំណើរកម្សាន្តនៅកន្លែងកេរដំណែលពន្ធនាគារ Hoa Lo នារាត្រី៖

“បរិយាកាសនៅទីនេះគឺពិសិដ្ឋណាស់ ដែលផ្តល់ឱ្យយើងនូវអារម្មណ៍សម្របខ្លួនក្នុងជីវិតជាអ្នកទោសនយោ បាយ ហើយក៏ផ្តល់ឱ្យយើងនូវភាពញ៉ាប់ញ័រផងដែរ”។

“មកដល់ទីនេះ នាងខ្ញុំមានទាំងអារម្មណ៍រន្ធត់ផង ពិសិដ្ឋផងនិងមានមោទនភាពចំពោះប្រវត្តិសាស្ត្រដែលដូនតាយើងបានបន្សល់ទុក។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍គឺសំឡេងនិងពន្លឺ ពោលគឺខ្ញុំមិនបានឃើញនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រណាដែលមានសម្លេងនិងពន្លឺនៃភ្លឺព្រឹមៗ ដែលអាចមានភាពរស់រវើកនិងមានភាព ចំឡែកអស្ចារ្យដូចនេះទេ”។

ចំណុចពិសេសមួយនៃដំណើរកម្សាន្តស្វែងយល់ពីកន្លែងកេរដំណែលពន្ធនាគារ Hoa Lo នាពេលរាត្រី ដែលអ្នកទស្សនាបានឆ្លងកាត់ នោះគឺ បន្ទាប់ពីបានទស្សនាតំបន់ពន្ធនាគារមក អ្នកទេសចរនឹងទៅកាន់វិមានអនុស្សាវរីយ៍ដើម្បីបួងសួងនិអុជធូប រំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី។ នៅចុងបញ្ចប់នៃដំណើរកម្សាន្តនេះ អ្នកទេសចរនឹងរីករាយជាមួយភេសជ្ជៈនិងអាហារដែលបុគ្គលិកធ្វើការនៅពន្ធនាគារធ្វើពីផ្លែនិងស្លឹកដើមឆ័ត្រ ហើយទទួលបានអំណោយដែលជាលក្ខណៈប្រចាំនៃកេរដំណែលពន្ធនាគារ Hoa Lo ផងដែរ។

កម្មវិធី “រាត្រីដ៏ពិសិដ្ឋ - បញ្ចាំងពន្លឺដ៏ភ្លឺចិញ្ចាចនៃស្មារតីវៀតណាម” នឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវជាផ្លូវការចាប់ពីថ្ងៃទី ២៤ ខែកក្កដា ជារៀងរាល់យប់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និង អាទិត្យនៃសប្តាហ៍ ហើយសម្រាប់ភ្ញៀវទេសចរក្រោមអាយុ ១៦ ឆ្នាំឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ