ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ

(VOVWORLD) - បុណ្យកឋិនទាន (ឬដែលបានហៅថា បុណ្យថ្វាយប្រគេនត្រៃចីវរឬបុណ្យ ថ្វាយប្រគេនផ្កា) របស់បងប្អូនជនជាតិខ្មែរ ជាទិវាបុណ្យទានដ៏សំខាន់មួយរបស់ ពុទ្ធសាសនានិកាយថេរវាទ។ ជារៀងរាល់ឆ្នាំ ក្នុងចន្លោះរយៈពេលចាប់ពីថ្ងៃទី១៥ រោច ខែស្រាពណ៌ ដល់ថ្ងៃទី១៥ កើតខែភទ្របទ តាមច័ន្ទគតិ បងប្អូនជនជាតិខ្មែរ ណាមបូ និងពុទ្ធបរិស័ទនិកាយថេរវាទ តែងតែប្រារព្ធពិធីបុណ្យកឋិនទានយ៉ាង អធឹកអធម ក្នុងបំណងបួងសួងសុំឲ្យមានក្ដីសុខសាន្តដល់ភូមិស្រុក មនុស្សរាល់គ្នា អាកាសធាតុអំណោយផល រដូវទទួលបានផលច្រើន ហើយគោរពថ្វាយប្រគេន ត្រៃចីវរ គ្រឿងបរិក្ខារប្រើប្រាស់ដល់ព្រះសង្ឃ។

ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ - ảnh 1វត្តពិទូឃោសរង្សីបានតូបតែងព្រះវិហារដើម្បីត្រៀមរៀបចំឲ្យបុណ្យកឋិនទាន។ (រូបថត៖ VOV)
ការរៀបចំបុណ្យកឋិនទានគឺជាមោទនភាពនិងក្ដីប្រាថ្នារបស់គ្រួសារ និង វង្សត្រកូលជនជាតិខ្មែរទាំងអស់។ តាមធម្មតា នៅពេលរៀបចំបុណ្យកឋិនទាន គ្រួសារជាច្រើននឹងថ្វាយប្រគេនទៅវត្តនូវវត្ថុអនុស្សាវរីយ៍ណាមួយដូចជា៖ គ្រែ តុ កៅអី ទូ ជាដើម ដើម្បីកត់សម្គាល់ពេលវេលាប្រារព្ធពិធីបុណ្យ និងទឹកចិត្តគោរព បូជារបស់ពួកគេចំពោះវត្ត ក៏ដូចជាបរិច្ចាគគ្រឿងបរិក្ខារប្រើប្រាស់ជូនដល់វត្តផង ដែរ។ ឆ្នាំនេះ គ្រួសារលោកស្រី Nguyen Thi My Linh នៅខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ត្រូវបានជ្រើសរើសជាម្ចាស់ដើមទានសម្រាប់ពិធីបុណ្យកឋិនទាន នៅវត្ត ពិទូឃោសរង្សី ។ លោកស្រី My Linh បានចែករំលែកថា គ្រួសារ គាត់បានត្រៀមរៀបចំក្នុងអំឡុងជិត១ឆ្នាំសម្រាប់ពិធីដ៏ឱឡារិកនេះ។
“ជារៀងរាល់ឆ្នាំ ពិធីនេះចំពោះបងប្អូនជនជាតិខ្មែរយើង គឺជាពិធីដ៏សែន សំខាន់ ដោយមានការចូលរួមរបស់ពុទ្ធបរិស័ទចាប់ពីរាប់រយរហូតដល់មួយពាន់ នាក់។ ប៉ុន្តែឆ្នាំនេះមានមនុស្សចូលរួមយ៉ាងតិចណាស់ ត្រឹមតែពុទ្ធបរិស័ទដ៏ជិត ស្និទ្ធទើបមកដល់ប៉ុណ្ណោះដោយសារផលប៉ះពាល់ពីជម្ងឺរាតត្បាត។ ក្នុងនាមជា អ្នកទទួលរៀបចំពិធីកឋិនទាននេះ ទោះជាស្ថានភាពមានការលំបាកជាច្រើនក៏ ដោយ ប៉ុន្តែអាស្រ័យដោយមាននិស្ស័យនិងសំណាងល្អ ខ្ញុំត្រូវបានអនុញ្ញាតឲ្យ រៀបចំពិធីកឋិនទានតាមសេចក្ដីប្រាថ្នាផ្ទាល់ខ្លួន ដូច្នេះខ្ញុំសប្បាយរីករាយយ៉ាង ក្រៃលែង”។
ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ - ảnh 2ពុទ្ធបរិស័ទមកថ្វាយប្រគេនត្រៃចីវរដោយទឹកចិត្តគោរពបូជា។ 
អង្គកឋិនសម្រាប់ថ្វាយប្រគេន ក្រៅពីគ្រឿងបរិក្ខារប្រពៃណីនានា ដូចជា ត្រៃចីវរ ថូ ចាន នៅមានគ្រឿងបរិក្ខារប្រើប្រាស់ចាំបាច់ផ្សេងៗទៀតក្នុងវត្ត ដូចជា អង្ករ ថ្នាំឱសថ អាហារ ទៀតផង។ បុណ្យកឋិនទានត្រូវបានធ្វើឡើងក្នុង រយៈពេល២ថ្ងៃដោយមានផ្នែកពិធីការនិងផ្នែកបុណ្យ។ ក្នុងថ្ងៃទី១ គ្រួសារជា ម្ចាស់ដើមទាននឹងរៀបចំក្រុមពុទ្ធបរិស័ទ ដង្ហែផ្កាស្លាធម៌ដើម្បីទិញគ្រឿងបរិក្ខារ ប្រើប្រាស់សម្រាប់ថ្វាយប្រគេន ដល់ព្រះសង្ឃ។ បន្ទាប់មក ពួកគេអញ្ជើញព្រះ សង្ឃនិមន្តសូត្រធម៌សុំឲ្យមានសេចក្ដីសុខក្សេមក្សាន្តដល់ម្ចាស់ដើម ទាននិងប្រជាជនក្នុងភូមិស្រុក។ ក្នុងថ្ងៃទី២ ពួកគេរៀបចំពិធីដង្ហែអង្គកឋិននៅ ជុំវិញភូមិស្រុករបស់ខ្លួន ដោយមានក្រុមឆៃយ៉ាំអមដង្ហែ ហើយមានក្រមុំ ពុទ្ធបរិ ស័ទតម្រង់ជា២ជួរដើម្បីដង្ហែគ្រឿងបរិក្ខារថ្វាយប្រគេនទៅវត្ត។ ហើយ ក្រុមដង្ហែត្រូវបានព្រះសង្ឃធ្វើពុទ្ធកិច្ច ៣ ជុំ នៅជុំវិញព្រះវិហារ បន្ទាប់មក ពិធី ប្រគេនអង្គកឋិននឹងត្រូវបានអនុវត្តន៍នៅក្នុងព្រះវិហារ។ លោកស្រី Banh Ngoc Phuong នៅខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho បានសម្ដែងអារម្មណ៍នៅពេល ចូលរួមពិធីបុណ្យកឋិនទានយ៉ាងដូច្នេះថា៖
“ខ្ញុំត្រូវបានអញ្ជើញចូលរួមពិធីបុណ្យកឋិនទាននេះដូច្នេះសប្បាយរីករាយ យ៉ាងក្រៃលែង។ ខ្ញុំឃើញថា ពិធីត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនិងអធឹក អធមតាមប្រពៃណីប្រចាំឆ្នាំ។ ខ្ញុំមានបំណងថា ក្រោយពីជម្ងឺរាតត្បាតកន្លងផុត ទៅ បុណ្យកឋិនទាននៅឆ្នាំបន្ទាប់ៗទៀតនឹងមានមនុស្សចូលរួមយ៉ាងច្រើនជាង ហើយបានធ្វើឡើងយ៉ាងឱឡារិកជាងឆ្នាំនេះ”។
ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ - ảnh 3 បុណ្យកឋិនទាន ជួយពង្រឹងចំណងសាមគ្គីភាពរវាងព្រះសង្ឃ ជាមួយនឹងពុទ្ធបរិស័ទនៅតាមភូមិស្រុក។
ដើម្បីមានភាពអធឹកអធមបន្ថែមទៀត អាជ្ញាធរមូលដ្ឋានក៏បានជួយវត្ត រៀបចំល្បែងកំសាន្តប្រជាប្រិយ និងការសម្ដែងសិល្បៈប្រពៃណីដើម្បីបម្រើជូនបង ប្អូននៅពេលយប់ផងដែរ។ ក្នុងរដូវបុណ្យកឋិនទាន នៅទីក្រុង Can Tho មានវត្តនិកាយ ថេរវេទនិងវិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ ត្រូវបានអនុញ្ញាតឲ្យប្រារព្ធពិធី បុណ្យ។ យោងតាមព្រះតេជគុណ Ly Hung អនុប្រធានគណៈអភិបាលនៃ សមាគមន៍ពុទ្ធសាសនាវៀតណាមនៅទីក្រុង Can Tho និងជាព្រះចៅអធិរាជវត្ត ពិទូឃោសរង្សី មានពុទ្ធដីការថា បុណ្យកឋិនទាន ជួយពង្រឹងចំណង សាមគ្គីភាពរវាងព្រះសង្ឃ ជាមួយនឹងពុទ្ធបរិស័ទនៅតាមភូមិស្រុក។
នាបច្ចុប្បន្ន នៅពេលដែលជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរត្រូវបាន លើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ បុណ្យកឋិនទាននៅតាមវត្តអារាមតែងតែត្រូវ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងទៀត។ បុណ្យកឋិនទាន ដែលជាលក្ខណៈ វប្បធម៌ស្រស់ស្អាតជាប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ក៏ជាឱកាសដើម្បីសហ គមន៍រ៉ៃអង្គាសទឹកប្រាក់សម្រាប់ជួសជុលវត្តអារ៉ាម សាលារៀនព្រមទាំងជា ឱកាសដើម្បីពង្រឹងភាពស្អិតរមួតក្នុងសហគមន៍ជនជាតិខ្មែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ