កិច្ចព្រមព្រៀង EVFTA និង EVIPA៖ ឱកាស​សម្រាប់​សហគ្រាស​នៃភាគីទាំង​ពីរ​ពង្រីកការធ្វើអាជីវកម្ម

(VOVWORLD) -លោកស្រី Cecilia Malmstrom ឧត្តមស្នងការពាណិជ្ជកម្ម EU បានអះអាងថា៖ តាមរយៈសកម្មភាពពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនេះ នឹងជំរុញវិនិយោគ និងបង្កើតការងារធ្វើ ហើយ EU មានគោលបំណងថា សភាអឺរ៉ុបនឹងអនុម័តលើ កិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។ 
កិច្ចព្រមព្រៀង EVFTA និង EVIPA៖ ឱកាស​សម្រាប់​សហគ្រាស​នៃភាគីទាំង​ពីរ​ពង្រីកការធ្វើអាជីវកម្ម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ១ ខែ កក្កដា នៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មបានរួមសហការជាមួយគណៈបេសកកម្មសហភាពអឺរ៉ុបប្រចាំនោវៀតណាម និងសភាពាណិជ្ជកម្ម ឧស្សាហកម្មវៀតណាមរៀបចំវេទិកាដោយប្រធានបទ “កិច្ចសន្ទនាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀង គាំពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប៖ ឱកាសសម្រាប់សហគ្រាសនានា”។

អញ្ជើញថ្លែងនៅទីនេះ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) មិនត្រឹមតែជួយទំនិញវៀតណាមពង្រីកទីផ្សារ លើកកម្ពស់តម្លៃនាំចេញប៉ុណ្ណោះទេ ថែមទាំងទាក់ទាញចរន្តទុនវិនិយោគដែលមានគុណភាពខ្ពស់ពីអឺរ៉ុបចូលមកវៀតណាមទៀតផង។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA) ក៏បានអះអាងយ៉ាងខ្លាំងក្លានូវឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។ លោកបានថ្លែងថា៖

“រចនាសម្ព័ន្ធផលិតផលនាំចេញពាណិជ្ជកម្មរបស់វៀតណាម ជាមួយ EU គឺមានចរិតលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ ទីផ្សារអឺរុបមានប្រទេសចំនួន ២៨ គឺមានផលិតផលសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ចំណែកឯលើវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ដូចជាតម្បាញកាត់ដេរ ឬស្បែកជើង គឺអាចឃើញនូវទំហំផលិតផលវៀតណាមនៅទីផ្សារអឺរ៉ុប។ តម្លៃបង្កើនបន្ថែមនៃវិស័យវសេដ្ឋកិច្ចទាំងនេះគឺមានសារៈសំខាន់ណាស់ ដើម្បីវៀតណាមអាចទាញយកឱកាសក្នុងកិច្ចព្រមព្រៀងនេះ”។

ចំណែកឯក លោកស្រី Cecilia Malmstrom ឧត្តមស្នងការពាណិជ្ជកម្ម EU បានអះអាងថា៖ តាមរយៈសកម្មភាពពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនេះ នឹងជំរុញវិនិយោគ និងបង្កើតការងារធ្វើ ហើយ EU មានគោលបំណងថា សភាអឺរ៉ុបនឹងអនុម័តលើ កិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។ លោកស្រីបានថ្លែងថា៖

“តាមរយៈកិច្ចព្រមព្រៀងទាំងនេះ ផលិតផលរបស់អឺរ៉ុបជាច្រើននឹងមានតម្លៃប្រកួតប្រជែងជាងនៅវៀតណាម។ ប្រការនេះនឹងនាំមកនូវឱកាសជាច្រើនសម្រាប់សហគ្រាសនៃភាគីទាំងពីរ និងផលប្រយោជន៍សម្រាប់អតិថិជន។ ក៏ដូចជានាំមកនូវផលប្រយោជន៍សម្រាប់សង្គមវៀតណាម និងអឺរ៉ុប ព្រមទាំងលើកកម្ពស់កិច្ចព្រមព្រផងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ