ការចរចាថ្នាក់រដ្ឋមន្ត្រីវៀតណាម - អាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាម និងសហរដ្ឋអាមេរិក វគ្គចរចាថ្នាក់រដ្ឋមន្ត្រីរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien ប្រធានគណៈប្រតិភូចរចារបស់រដ្ឋាភិបាលវៀតណាម និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer ប្រធានគណៈប្រតិភូចរចាសហរដ្ឋអាមេរិក បានធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ការចរចាថ្នាក់រដ្ឋមន្ត្រីវៀតណាម - អាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី - ảnh 1ទិដ្ឋភាពទូទៅនៃសម័យពិភាក្សា។ រូបថត៖ VOV

ចាប់ផ្តើមវគ្គចរចា ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរលើសេចក្តីថ្លែងការណ៍រួមស្តីពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ប្រកបដោយយុត្តិធម៌ និងតុល្យភាព ដោយចាត់ទុកនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ជំរុញនិងសុក្រឹត្យដំណើរការចរចាយ៉ាងឆាប់រហ័ស។ លោក Jamieson Greer ក៏បានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ វិធីសាស្រ្តអភិក្រមមានលក្ខណៈប្រព័ន្ធ និងការដោះស្រាយបញ្ហារបស់វៀតណាមចំពោះសំណើដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។

ចំណែកឯខាងវៀតណាមវិញ រដ្ឋមន្ត្រី លោក Nguyen Hong Dien បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានតុល្យភាព ប្រកបដោយចីរភាពជាមួយអាមេរិក។ រដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា ការសុក្រឹត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតមិនត្រឹមតែក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យជាច្រើនទៀតផង ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។ រដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរមានវិធីសាស្រ្តជាក់ស្តែងនិងបត់បែនសម្រាប់ផលប្រយោជន៍ជាក់ស្តែងរបស់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ