ការដែលសហរដ្ឋអាមេរិកមិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះបង្គានាំចេញរបស់ក្រុមហ៊ុន Minh Phu គឺជាការសម្រេចចិត្តមានលក្ខណៈសត្យានុម័តនិងយុត្តិធម៌

(VOVWORLD) - សហរដ្ឋអាមេរិកទើបតែសម្រេចចិត្តមិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះផលិតផលបង្គាដែលនាំចេញរបស់ក្រុមហ៊ុនភាគហ៊ុនជលផល Minh Phu។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថានេះគឺជាការសម្រេចចិត្តមានលក្ខណៈសត្យានុម័តនិងយុត្តិធម៌។
 ការដែលសហរដ្ឋអាមេរិកមិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះបង្គានាំចេញរបស់ក្រុមហ៊ុន  Minh Phu គឺជាការសម្រេចចិត្តមានលក្ខណៈសត្យានុម័តនិងយុត្តិធម៌ - ảnh 1ខ្សែសង្វាក់កែច្នៃតាមបែបចំហុយឲ្យឆ្អីនបង្គា នាំចេញនៅរោងចក្ររបស់ក្រុមហ៊ុនភាគហ៊ុន Minh Phu ( រូបថត៖ Vu Sinh / VNA)

កាលពីថ្ងៃទី ១១ ខែកុម្ភះឆ្នាំ ២០២១ ស្ថាប័នគយ និងព្រំដែនអាមេរិក (CBP) បានដាក់ចេញសេចក្តីសម្រេចស្តីពីបញ្ហាគ្មានភ័ស្តុតាង ដើម្បីសន្និដ្ឋានថា ក្រុមហ៊ុន Minh Phu បានគេចវេសពីពន្ធលក់បង្ខូចតម្លៃ ដែលសហរដ្ឋអាមេរិកកំពុងអនុវត្ត ចំពោះបង្គាឥណ្ឌា ហើយក្រុមហ៊ុន CBP នឹងធ្វើការពិចារណា និងកែតម្រូវរាល់វិធានការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ដើម្បី   មិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះផលិតផលបង្គានាំចេញរបស់ក្រុមហ៊ុន Minh Phu ផងដែរ ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានអបអរសាទរចំពោះការសន្និដ្ឋាននេះ ហើយបានអះអាងថានេះគឺជាការសម្រេចចិត្ត ដែលមានពិចារណាយ៉ាងពេញលេញនូវព័ត៌មាននិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Minh Phu និងភាគីពាក់ព័ន្ធក្នុងដំណើរការដោះស្រាយបញ្ហានេះ ព្រមទាំងជួយបង្កើតបរិយាកាសប្រកួតប្រជែងយ៉ាងវិជ្ជមានរវាងអ្នកផលិតបង្គាអាមេរិក និងក្រុមហ៊ុននាំចេញបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ