ការនាំចេញត្រីប្រារបស់វៀតណាមកំពុងឆ្ពោះទៅសម្រេចបានគោលដៅ២,៤ពាន់លានដុល្លាអាមេរិក

(VOVWORLD) - នាដើមឆ្នាំ ២០១៩នេះ ថ្វីត្បិតតែតម្លៃនាំចេញពីត្រីប្រារបស់វៀតណាម បានធ្លាក់ចុះតិចតួចក៏ដោយ ប៉ុន្តែនៅតែរក្សាក្នុងកម្រិតបង្គួរ ដើម្បីធានាបាននូវប្រាក់ចំណេញសម្រាប់កសិករ។ 
ការនាំចេញត្រីប្រារបស់វៀតណាមកំពុងឆ្ពោះទៅសម្រេចបានគោលដៅ២,៤ពាន់លានដុល្លាអាមេរិក - ảnh 1

ការនាំចេញត្រីប្រារបស់វៀតណាមកំពុងឆ្ពោះទៅសម្រេចបានគោលដៅ២,៤ពាន់លានដុល្លាអាមេរិក

សមាគមកែច្នៃនិងនាំចេញជលផលរបស់វៀតណាមបានចាត់ទុកថា រយៈពេលថ្មីៗនេះ ការនាំចេញផលនេសាទរបស់វៀតណាមកំពុងទទួលបានសញ្ញាវិជ្ជមាន ពោលគឺកសិ ករចិញ្ចឹមត្រីប្រា អាចរកប្រាក់ចំណូលពី ៨០០០ - ១៤.០០០ ដុងក្នុងមួយគីឡូក្រាមសម្រាប់ឆ្នាំ២០១៨។  នេះត្រូវបានចាត់ទុកថាជាកម្រិតប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមកផងដែរ។

យោងតាមលោក Duong Nghia Quoc ប្រធានសមាគមត្រីប្រាវៀតណាមថា ឧស្សាហ កម្មត្រីប្រាទទួលបានជំហានលោតផ្លោះ អំពីតម្លៃនាំចេញ ដោយទទួលបានប្រាក់ចំណូល ២,២៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ហើយទិន្នផលវត្ថុធាតុដើមទទួលបានជាង ១,៣ លានតោន។ ជាមួយនឹងទំនោអំណោយផលនេះ ស្ថាប័នមានសមត្ថកិច្ចបានកំណត់ទិសដៅសម្រាប់ការនាំចេញត្រីប្រាក្នុងឆ្នាំ ២០១៩ គឺសម្រេចបាន២,៤ ពាន់ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ