ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ត្រៀមខ្លួនជាស្រេចសំរាប់ការបោះឆ្នោត
|
ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ត្រៀមខ្លួនជាស្រេចសំរាប់ការបោះឆ្នោត |
(VOV)_នាថ្ងៃទី៤ឧសភា អ្នកបោះឆ្នោតចំនួនជាងពីរពាន់នាក់កំពុងធ្វើការនៅ
ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro នៅខេត្ត ba Ria – Vung Tau បានអនុ
វត្តការបោះឆ្នោតមុនកាលកំណត់ សភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។
មណ្ឌលបោះឆ្នោតគឺព្រលានយន្តហោះ Vung Tau និងកំពង់ផែប្រេងឧស្ម័ន Vietsov
petro ។ លោក Nguyen Van Chi កំពុងធ្វើការនៅក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី-
Vietsovpetro បានអោយដឹងថា៖
“ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro និងតំបន់បានបង្កលក្ខណះងាយ
ស្រួលជាច្រើន រៀបចំការឃោសនាអំពីការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត និងផ្សព្វ
ផ្សាយព័ត៍មានអំពីបេក្ខជនម្នាក់ៗ ដើម្បីអ្នកបោះឆ្នោតជ្រើសរើសបានបេក្ខជនត្រឹម
ត្រូវជាសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។”
ទន្ទឹមនឹងនោះ ក្រុមហ៊ុនចម្រុះ Viet Nam រុស្ស៊ី- Vietsovpetro ក៏បានរៀបចំបណ្ដា
ហិបឆ្នោតចល័តដាក់នៅលើនាវា ស្ថានីយ៍ខួងប្រេងនានា ដើម្បីគ្រប់កម្មាភិបាល
កម្មករបានអនុវត្តសិទ្ធិជាប្រជាពលរដ្ឋរបស់ខ្លួនដែរ៕