ចិនត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសន្ទនាជាមួយអាមេរិក
(VOVWORLD) - ចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីចែករំលែកជាមួយប្រទេសដទៃទៀតនូវសមិទ្ធិផលស្ថីពីនវានុវត្តន៍បច្ចេកវិទ្យា ក៏ដូចជារួមគ្នាសហប្រតិបត្តិការក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីអាមេរិកលោក Joe Biden (ស្តាំ) និងប្រធានរដ្ឋចិនលោក Xi Jinping ។ រូបថត៖ AFP/TTXVN |
នាថ្ងៃទី ៨ ខែវិច្ឆិកា) អនុប្រធានរដ្ឋចិន លោក Han Zheng បានឲ្យដឹងថាចិនត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនង និងកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា ដោះស្រាយការស្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរួមដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមជាសកល។
អញ្ជើញថ្លែងក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg នៅសិង្ហបុរី ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco ចាប់ពីពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា អនុប្រធានរដ្ឋចិន លោក Han Zheng បានសង្កត់ធ្ងន់ថា រាល់អន្តរកម្មជាផ្លូវការនាពេលថ្មីៗនេះបានបញ្ជូន "សញ្ញាវិជ្ជមាន" និងលើកកម្ពស់ក្ដីរំពឹងទុករបស់ពិភពលោក អំពី "ការកែលម្អ" ក្នុងទំនាក់ទំនងចិន-អាមេរិក។ ចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីចែករំលែកជាមួយប្រទេសដទៃទៀតនូវសមិទ្ធិផលស្ថីពីនវានុវត្តន៍បច្ចេកវិទ្យា ក៏ដូចជារួមគ្នាសហប្រតិបត្តិការក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
កាលពីថ្ងៃទី ១ ខែវិច្ឆិកា សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងជួបជាមួយប្រធាធានរដ្ឋចិនលោកXi Jinping ក្នុងឱកាសចូលរួមកិច្ចប្រជុំ APEC ផងដែរ៕