ចិន និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ
(VOVWORLD) -នាថ្ងៃទី ១៥ មិថុនា ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាក្សាអំពី ទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានរដ្ឋចិនលោក Xi Jinping |
ក្នុងនោះ ប្រធានរដ្ឋចិន លោក Xi Jinping បានវាយតម្លៃថា៖ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងទាន់ពេលវេលារវាងចិន និងរុស្ស៊ី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ បានរួមចំណែកការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍របស់ចិន និងរុស្ស៊ី។
រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចរក្សា ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយចិន។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកនៅចិន មុននឹងសន្និសីទកំពូល SCO នោះភាគីទាំងពីរបានឯកភាពជំរុញថែមទៀតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយផងដែរ៕