ច្បាប់របស់វៀតណាមធានាការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - បច្ចុប្បន្នវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣ ដែលមានទំហំ នាំចេញជលផលដ៏ធំបំផុតនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងន័រវែស។ វៀត ណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧ (ចិន ឥណ្ឌូនេស៊ី ឥណ្ឌា ប៉េរូ វៀត ណាម រុស្ស៊ី និងជប៉ុន) ដែលមានទិន្នផលនេសាទដ៏ធំបំផុតផងដែរ។

ច្បាប់របស់វៀតណាមធានាការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ប្រកបដោយប្រសិទ្ធភាព  - ảnh 1អាជ្ញាធរធ្វើការឃោសនាឲ្យប្រជានេសាទខេត្ត An Giang។ (រូបថត៖ VOV)
ដូច្នេះ ផ្នែកជលផលរបស់វៀតណាមមានឋានៈដ៏សំខាន់នៅលើទូទាំងពិភពលោក។ វៀតណាមកំពុង អភិវឌ្ឍន៍របរនេសាទប្រកបដោយការទទួលខុសត្រូវ ធ្វើសមាហរណកម្មអន្តរជាតិ គោរពយ៉ាងពេញលេញតាមបទប្បញ្ញត្តិជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ ខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ព្រមទាំងអភិវឌ្ឍន៍របរ នេសាទរបស់វៀតណាមប្រកបដោយចីរភាពផងដែរ។ លោក Vu Duyen Hai អនុ ប្រធាននាយកដ្ឋានជលផលនិងគ្រប់គ្រងជលផល (ក្រសួងកសិកម្ម និងបរិស្ថាន) បានឲ្យដឹងថា៖
“រហូតមកដល់ពេលនេះ អង្គការអន្តរជាតិ និងប្រទេសដែលចូលរួមសន្ទនាលើ របរនេសាទ បានវាយតម្លៃថា ច្បាប់របស់វៀតណាមនាបច្ចុប្បន្ន បានធានាការប្រយុទ្ធ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ប្រឆាំងនឹងការនេសាទ IUU។ បទប្បញ្ញត្តិច្បាប់ របស់វៀតណាមមានលក្ខណៈស្រដៀងគ្នា និងចុះសម្រុងគ្នានឹងបទប្បញ្ញត្តិជាសកល ប្រឆាំងនឹងការនេសាទ IUU របស់ពិភពលោក ក៏ដូចជាបណ្ដាប្រទេសដែលវៀតណាមធ្វើការដោះដូរពាណិជ្ជកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ