ចាប់ផ្តើមទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ជាតិវៀតណាមឆ្នាំ ២០២៤
(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ជាតិ (TECHFEST Vietnam ២០២៤) បានចាប់ផ្តើមជាផ្លូវការនាថ្ងៃទី ២៦ ខេវិច្ឆិការ នៅទីក្រុង Hai Phong។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong។
ឆ្នាំនេះ TECHFEST មានប្រធានបទ "ដំណើរ ១០ ឆ្នាំ - សមាហរណកម្មសកល" ដើម្បីបូកសរុបនិងវាយតម្លៃរយៈពេល ១០ ឆ្នាំនៃការបង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍និងតម្រង់ទិសសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលថ្មី; បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមនិយាយរួម និង Hai Phong និយាយដោយឡែក តាមរយៈសកម្មភាពចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ក៏ដូចជាលើកកម្ពស់សមត្ថភាពទាក់ទាញអ្នកចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា ធនធានមនុស្សផ្នែកបច្ចេកវិទ្យា មូលនិធិវិនិយោគ និងអ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ។ លោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនិងសហគ្រាសវិទ្យាសាស្ត្របច្ចេវិទ្យា បានឲ្យដឹងថា៖ “ចំណុចលេចធ្លោនៃព្រឹត្តិការណ៍ឆ្នាំនេះ គឺជាសាររបស់រដ្ឋាភិបាលវៀតណាមដែលថា វៀតណាមមានប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ហើយប្តេជ្ញាចិត្តជួយគាំទ្រមិនត្រឹមតែអ្នកចាប់ផ្តើមអាជីវកម្មវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកចាប់ផ្ដើមអាជីវកម្មបរទេសដែលមានទេពកោសល្យផងដែរ។ វិនិយោគិននិងទីប្រឹក្សា ទាំងក្នុងស្រុកនិងអន្តរជាតិ រួមដៃគ្នាដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មវៀតណាមដែលធ្វើសមាហរណកម្មសកល”។
ចាប់ផ្តើមទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ជាតិវៀតណាមឆ្នាំ ២០២៤។ រូបថត៖ nssc.gov.vn |
TECHFEST វៀតណាម ២០២៤ នឹងប្រព្រឹត្តទៅជាមួយសកម្មភាពដូចជា៖ ពិធីបើក TECHFEST ២០២៤; វេទិកាសន្ទនាគោលនយោបាយជាន់ខ្ពស់; ការតាំងពិព័រណ៍ផលិតផល/សេវាកម្មចាប់ផ្តើមអាជីវកម្មនវានុវត្តន៍; សិក្ខាសាលាស៊ីជម្រៅស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍; ការតភ្ជាប់ការវិនិយោគ និងការប្រឡងស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍វៀតណាម៕