ជំនាញការរុស្ស៊ីវាយតម្លៃថា ទំនាក់ទំនងវៀតណាមនិងអាមេរិកមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍

(VOVWORLD) - លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov បានអះអាងថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ វៀតណាមនិងសហរដ្ឋអាមេរិកបានរកឃើញសំឡេងរួមមួយ ដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យផ្សេងៗគ្នា ដូចជាកិច្ចសហប្រតិបត្តិការមនុស្សធម៌ ការអប់រំ វប្បធម៌និងជាពិសេសសេដ្ឋកិច្ច។ 
ជំនាញការរុស្ស៊ីវាយតម្លៃថា ទំនាក់ទំនងវៀតណាមនិងអាមេរិកមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ - ảnh 1លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាស រយៈពេល ២៥ ឆ្នាំនៃប្រទេស វៀតណាមនិងសហរដ្ឋអាមេរិកធ្វើឱ្យមានទំនាក់ទំនងការទូតជាប្រក្រតីភាព ប្រធានវិទ្យាស្ថានហូជីមីញនៃសាកលវិទ្យា ល័យជាតិ Saint Petersburg (រុស្ស៊ី) លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov បានអះអាង ថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ វៀតណាមនិងសហរដ្ឋអាមេរិកបានរកឃើញសំឡេងរួមមួយដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យផ្សេងៗគ្នា ដូចជាកិច្ចសហប្រតិបត្តិការមនុស្សធម៌ ការអប់រំ វប្បធម៌និងជាពិសេសសេដ្ឋកិច្ច។ យោងតាមលោក Vladimir Kolotov ដំណើរការនៃការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បានបង្ហាញនូវចក្ខុវិស័យនៃការដឹកនាំរបស់បក្សនិងរដ្ឋរបស់វៀតណាម ដោយផ្អែកលើការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃគោលនយោបាយការបរទេសរបស់លោកប្រធានហូជីមិញ។ តាមលោករូបនេះ ក្នុងឆមាសទី ២ នៃសតវត្សរ៍ទី ២០ វៀតណាមតែងតែបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការអភិវឌ្ឍទំនាក់ទំនងសមភាពនិងមានផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់។ លោកបានមានប្រសាសន៍ថា ឥឡូវនេះ វៀតណាមគឺជាប្រទេសមួយដែលមានទំនុកចិត្តជាមួយនឹងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ដោយកសាងជំហរនិងតួនាទីរបស់ខ្លួនបន្តិចម្តងនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក្នុងករណីណាក៏ដោយនឹងការពារផលប្រយោជន៍របស់ប្រទេសជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ