ជប៉ុន-ចិន-កូរ៉េខាងត្បូងរៀបចំចរចារថ្នាក់រដ្ឋមន្ត្រីការបរទេស
|
កិច្ចប្រជុំ១នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជប៉ុន
ចិននិងកូរ៉េខាងត្បូង (រូបថតៈ Kyodo/TTXVN) |
(VOVworld)-ជប៉ុន ចិននិងកូរ៉េខាងត្បូងកំពុងរៀបចំផែនការបើកកិច្ចប្រជុំថ្នាក់រដ្ឋ
មន្ត្រីការបរទេសនាចុងខែមិនាខាងមុខនៅសេអ៊ុល។ កិច្ចប្រជុំនេះត្រូវបានចាត់
ទុកថា ត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលត្រីភាគីរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក
Shizo Abe នាយករដ្ឋមន្ត្រីចិនលោក Li Keqang និងប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី Pack Geun Hye។ តាមគំរោង របៀបវារៈនៃកិច្ចប្រជុំនេះ នឹងផ្តោត សំខាន់ទៅលើការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល
និងបរិស្ថាន ព្រមទាំងកំណត់នូវភាពចាំបាច់នៃការដែលថ្នាក់ដឹកនាំរបស់ប្រទេស
ទាំងបី ដំណើការកិច្ចប្រជុំកំពូលនៅពេលវេលាដ៏ខ្លីខាងមុខ។ លើសពីនេះទៅ
ទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងបី នឹងផ្លាស់ប្តូរទស្សនៈអំពីកម្មវិធីនុយក្លេអ៊ែរ
របស់អ៊ីរ៉ង់ ក៏ដូចជាវិធានការប្រឆាំងភេរវកម្ម ក្រោយពីពួកឧទ្ទាម IS សម្លាប់ពល
រដ្ឋជប៉ុនពីរ នាក់មុននេះ៕