ជំរុញការទូតអាស៊ាននិងបង្កើនការការពារអ្នកនេសាទ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងសន្និសីទពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (ថ្ងៃទី២៥-២៨ ខែតុលា) នៅព្រឹកថ្ងៃទី២៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំប្រទេសអាស៊ាន ដែលមានសមុទ្រជាប់នឹងវៀតណាម (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ) និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ាន។
នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេសអាស៊ានដែលមានសមុទ្រជាប់នឹងវៀតណាម (រូបថត៖ VOV) |
នៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការបន្តលើកកម្ពស់មិត្តភាព គ្រប់ជ្រុងជ្រោយជាមួយប្រទេសនានាក្នុងតំបន់ ដោយបញ្ជាក់ថា អាស៊ានគឺជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តន៍ជាក់ស្តែងនូវទំនាក់ទំនងនយោបាយល្អទៅជាកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង ស្នើគំនិតផ្តួចផ្តើមថ្មីៗ ពង្រីកទីផ្សារសម្រាប់ទំនិញ វៀតណាម និងប្រើប្រាស់ទំនាក់ទំនងភាពជាដៃគូដែលទើបធ្វើឱ្យប្រសើរឡើងប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ភ្នាក់ងារតំណាងឱ្យបន្តតាមដានយ៉ាង ដិតដល់ និងអនុវត្តការងារការពារអ្នកនេសាទ និងនាវានេសាទវៀតណាមប្រកបដោយប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU); បង្កើនការផ្សព្វផ្សាយអំពីទស្សនៈ កិច្ចខិតខំប្រឹងប្រែង និងលទ្ធផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវ យកចិត្តទុកដាក់ និងថែទាំសហគមន៍វៀតណាមនៅក្នុងប្រទេសម្ចាស់ផ្ទះផងដែរ៕