ដើមទុន ODA ជិត ២ ពាន់លានដុល្លារអាមេរិកត្រូវបានប្រើប្រាស់សម្រាប់វិស័យកសិកម្មក្នុងរយៈពេល ២០ ឆ្នាំកន្លងមក

(VOVWORLD) -  នាថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មការគ្រប់គ្រងគម្រោងកសិកម្មនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទបុកសរុប ២០ឆ្នាំនៃការគ្រប់គ្រងនិងអនុវត្តកម្មវិធីនិងគម្រោង ODA ។
ដើមទុន ODA ជិត ២ ពាន់លានដុល្លារអាមេរិកត្រូវបានប្រើប្រាស់សម្រាប់វិស័យកសិកម្មក្នុងរយៈពេល ២០ ឆ្នាំកន្លងមក  - ảnh 1 ដើមទុន ODA ជិត ២ ពាន់លានដុល្លារអាមេរិកត្រូវបានប្រើប្រាស់សម្រាប់វិស័យកសិកម្មក្នុងរយៈពេល ២០ ឆ្នាំកន្លងមក 

លោក Le Van Hien ប្រធានគណៈកម្មការគ្រប់គ្រងគម្រោងកសិកម្មបានមានប្រសាសន៍ថា ក្នុងរយៈពេល២០ ឆ្នាំនៃការអនុវត្ត គណៈកម្មាធិការគ្រប់គ្រងគម្រោងកសិកម្មបានអនុវត្តកម្មវិធីចំនួន ២៣ ដោយមានទុនវិនិយោគសរុបប្រមាណ ១, ៩៧ ពាន់លានដុល្លារអាមេរិកពីអ្នកជួយឧបត្ថម្ភនានា។ គម្រោងមានវិសាលភាពនៅក្នុងក្រុងខេត្តចំនួនទាំង ៦៣ នៅទូទាំងប្រទេសវៀតណាម រួមមាន ការដាំដុះការ ចិញ្ចឹមសត្វ ការធ្វើអាជីវកម្មជលផលជាដើម។ លទ្ធផលនៃការ     វិនិយោគនៃកម្មវិធីនិងគម្រោងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់    ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ព្រមទាំងបង្កើនសមត្ថភាពរបស់មន្ត្រីកសិកម្មក្នុងស្រុក និងបង្កើនកម្រិតផលិតកម្មសម្រាប់កសិករផងដែរ។          នៅក្នុងកិច្ចប្រជុំនេះតំណាងទាំងឡាយ បានវាយតម្លៃថាកម្មវិធីនិងគម្រោងទាំងនេះត្រូវបានអនុវត្តក្នុហរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរាប់លាននាក់នៅតាមខេត្តនិងក្រុងចំនួន ៦៣ ហើយតាមរយៈនេះបានជួយឱ្យវៀតណាមក្លាយទៅជាប្រទេសមហាអំណាចខាងនាំចេញកសិផលជួរមុខនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ