ធនាគារពិភពលោកធ្វើបច្ចុប្បន្នកម្មនូវសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនិងវាយតម្លៃចំពោះសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - ចំពោះស្ថានភាពសេដ្ឋកិច្ចនៅវៀតណាម WB បានព្យាករណ៍ថា វៀតណាម នឹងទទួលបានកំណើនចំនួន៦,៦%ក្នុងឆ្នាំនេះ និង៦,៥%ក្នុងឆ្នាំ២០២០ ពោលគឺ មានការថយចុះស្រាលដោយសារកំណើននាំចេញបន្ថយល្បឿននិងផលិតកម្ម កសិកម្មខ្សោយជាងមុន។

   កំណើននៃបណ្ដាខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកបានថយ ពី៦,៣%នាឆ្នាំ២០១៨ចុះនៅ៥,៨%នាឆ្នាំ២០១៩ ហើយនឹងបន្ត ថយចុះនៅកម្រិត៥,៧%និង៥,៦%នាឆ្នាំ២០២០និងឆ្នាំ២០២១ ដោយសារ កំណើននាំចេញនិងសកម្មភាពបង្កបង្កើត កែច្នៃសុទ្ធតែធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃតម្រូវការទូទាំងពិភពលោក និងការកើនឡើងនៃអស្ថិរភាព ដោយ សារជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន ក៏បណ្ដាលអោយកំណើននាំចេញនិង វិនិយោគធ្លាក់ចុះផងដែរ។ នេះជាការវាយតម្លៃដែលត្រូវបានបង្ហាញនៅក្នុង របាយការណ៍ធ្វើបច្ចុប្បន្នកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក របស់ធនាគារពិភព លោក (WB) ដោយចំណងជើងថា “បន្សាំនឹងហានិភ័យ” ដែលបានប្រកាសនា ថ្ងៃទី១០ ខែតុលា។

        ចំពោះស្ថានភាពសេដ្ឋកិច្ចនៅវៀតណាម WB បានព្យាករណ៍ថា វៀតណាម នឹងទទួលបានកំណើនចំនួន៦,៦%ក្នុងឆ្នាំនេះ និង៦,៥%ក្នុងឆ្នាំ២០២០ ពោលគឺ មានការថយចុះស្រាលដោយសារកំណើននាំចេញបន្ថយល្បឿននិងផលិតកម្ម កសិកម្មខ្សោយជាងមុន។

        លោក Jacques Morisset ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ WB ប្រចាំ វៀតណាមបានចាត់ទុកថា ក្នុងបរិបទដែលសភាពការណ៍នៅខាងក្រៅតំបន់មាន ការសាកល្បងជាច្រើនដូចនា បច្ចុប្បន្ននេះ វៀតណាមជាចំណុចភ្លឺមួយនៅក្នុង តំបន់។ លោកបានថ្លែងថា៖

        “វៀតណាមមានកម្លាំងចលករចំនួន២។ ទីមួយគឺការប្រើប្រាស់ក្នុងប្រទេស។វៀតណាមកំពុងអភិវឌ្ឍនិងធ្វើទំនើបកម្ម បើកទ្វារចំហ ហើយធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ វៀតណាមមានតម្រូវការប្រើប្រាស់ កាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺកម្លាំងចលករសំខាន់បំផុតចំពោះសេដ្ឋ កិច្ចវៀតណាម។ ទីពីរគឺវៀតណាមកំពុងមានកម្លាំងប្រកួតប្រជែងខ្ពស់ជាងមុន។ ក្រៅពីនោះ កំណើននាំចេញរបស់វៀតណាមក៏ល្អណាស់ផងដែរ”។

        វាយតម្លៃចំពោះលំហូរទុនវិនិយោគដោយផ្ទាល់ចូលមកវៀតណាមក្នុងរយៈពេល៩ខែដើមឆ្នាំ តំណាងរបស់ WB ចាត់ទុកថា វៀតណាមនៅតែទាក់ទាញវិនិ យោគិនបរទេសច្រើនជាងបើធៀបនឹងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់។ យ៉ាងណាមិញ លោក Jacques Morisset បានវាយតម្លៃថា ការតភ្ជាប់រវាង FDI ជាមួយតំបន់សេដ្ឋកិច្ចឯកជននៅវៀតណាម នៅតែអន់ខ្សោយ ព្រមទាំងសង្ឃឹម ថា រដ្ឋាភិបាលវៀតណាមនឹងចាត់វិធានការដ៏សមស្របចំពោះបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ