នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយនាយកនិងជាអ្នកបង្កើតNew 7 Wonders
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយនាយកនិងជាអ្នកបង្កើតNew 7 Wonders(http://baodientu.chinhphu.vn/) |
នារសៀលថ្ងៃទី 27 មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានទទួលជួបជាមួយ លោក Bernard Weber នាយកនិងជា
អ្នកបង្កើត New 7 Wonders ក្នុងឱកាសលោក មកដល់វៀតណាម ចូលរួម ពិធី ប្រគល់ជូន កិត្តនាម ទទួលស្គាល់អច្ចរិយវត្ថុណ្ឌធម្មជាតិពិភពលោកថ្មី អោយ
ឈូងសមុទ្រ Ha Long ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ គំនិតថ្មីរបស់លោក Bernard Weber ដែលបានបំផុសយុទ្ធនាការ ក្នុងទូទាំង ពិភពលោក ជ្រើសតាំងបណ្ដា អច្ចរិយវត្ថុធម្មជាតិពិភពលោកថ្មី របស់ពិភពលោក។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានថ្លែងអំណរគុណ ប្រជាជនក្នុងប្រទេស ក៏ដូចជា មិត្តភ័ក្កអន្តរជាតិ ដែលបានគាំទ្រ និងចូលរួម ជ្រើសតាំងអោយឈូង
សមុទ្រ Ha Long ក្លាយទៅជា អច្ចរិយវត្ថុធម្មជាតិពិភពលោកថ្មី មួយ ក្នុងចំណោម អច្ចរិយវត្ថុធម្មជាតិពិភពលោកថ្មី ចំនួន 7។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានអះអាងថា៖ វៀតណាម ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយ New 7 Wonders ដើម្បីកសាងពិភពលោកមួយ ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឈន៏…៕