បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា
(VOVWORLD) - ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំនួន ៧២ កន្លែង នៅតាមឃុំព្រំដែនគោកបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។
នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ រួមជាមួយគណៈប្រតិភូ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិត បឋមសិក្សា និងមធ្យមសិក្សានៅតាមឃុំជាប់ព្រំដែន នៅទីតាំងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅឃុំអៀនខឿង ខេត្តថាញ់ហ័រ (រូបថត៖ VGP/Nhat Bac) |
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ខាងនយោបាយ សង្គម និងមនុស្សធម៌ ដែលបង្ហាញពីស្មារតីនៃ "ប្រទេសទាំងមូលឆ្ពោះទៅព្រំដែន ដើម្បីអនាគតរបស់ប្អូនៗកុមារបណ្តាជនជាតិ"។ កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់ និងផ្សាយតាមអ៊ីនធឺណិតនៅទីតាំងចំនួន ១៣កន្លែង។ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននៅទីតាំងសាលាអន្តេវាសិកអន្តរកម្រិត សាលាបឋមសិក្សានិងមធ្យមសិក្សា ឃុំ អៀន ឃឿង ខេត្តថាញ់ហ័រ។
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងពិធីបើកការដ្ឋានសាងសង់ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានមានប្រសាសន៍ថា បក្សនិងរដ្ឋវៀតណាមតែងតែចាត់ទុកការអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាតចម្បង តាមនោះការិយាល័យនយោបាយបានឯកភាព និងផ្តោតលើការដឹកនាំគោលនយោបាយវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិត ទាំងសាលាបឋមសិក្សា និងមធ្យមសិក្សា នៅតាមឃុំព្រំដែនគោកចំនួន ២៤៨កន្លែង។
ដើម្បីធានាថា សាលារៀនថ្មីត្រូវបានដាក់ឲ្យដំណើរការ ដើម្បីបម្រើឆ្នាំសិក្សាថ្មី ២០២៦-២០២៧ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងអប់រំនិងបណ្តុះបណ្តាល និងថ្នាក់ដឹកនាំមូលដ្ឋាន ចុះទៅការដ្ឋានសាងសង់ជាប្រចាំ ដោះស្រាយការលំបាក និងបញ្ហាជំពាក់ជំពិនឲ្យបានទាន់ពេលវេលា សាងសង់សាលារៀនដោយស្មារតីប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់បំផុត - ទាំងអស់នេះសម្រាប់ជំនាន់សិក្សានុសិស្សជាទីស្រឡាញ់ សម្រាប់ការអភិវឌ្ឍជនជាតិភាគតិចនៅតំបន់ព្រំដែនដ៏ពិសិដ្ឋនៃមាតុភូមិ។
គិតត្រឹមថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ សាលាអន្តេវាសិកអន្តរកម្រិតទាំងបឋមសិក្សា និងមធ្យមសិក្សាចំនួន ២៨ ត្រូវបានចាប់ផ្តើមសាងសង់នៅតាមតំបន់ជាច្រើន ដូចជា កៅបាំង ទៀងហ្វាង ឡាយចូវ សឺនឡា ថាញ់ហ័រ ង៉េអាន ក្វាងទ្រី ហ៊េ និងដាណាំង។ យោងតាមផែនការ សាលាអន្តេវាសិកអន្តរកម្រិត ចំនួន ១០០ កន្លែងនឹងត្រូវសាងសង់ថ្មី ឬជួសជុល ធ្វើឱ្យប្រសើរឡើង និងពង្រីកមុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦។
ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រ ប៊ិញ និងគណៈប្រតិភូបានចុចប៊ូតុងដើម្បីចាប់ផ្តើមសាងសង់គម្រោងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា សើនគីម ១ (រូបថត៖ VGP/ង្វៀន ហ្វាង) |
នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកានេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក ង្វៀន ហ័រប៊ិញ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា សើនគីម ១ នៅឃុំ គីមសើន ១ ខេត្តហាទិញ។ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ សាលាអន្តេវាសិកអន្តរកម្រិត បឋមសិក្សា និងមធ្យមសិក្សា នៅឃុំឃួតសា ខេត្តឡាងសើន។ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជីយុង បានចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាចំនួន ៥ នៅឃុំព្រំដែននៃខេត្តត្វៀនក្វាង។ លោកឧបនាយករដ្ឋមន្ត្រី លេ ថាញ់ ឡុង បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ថាញ់នួ សម្រាប់ជនជាតិភាគតិច នៅខេត្តឌៀនបៀន។ ឧបនាយករដ្ឋមន្ត្រី លោកស្រីផាម ធីថាញ់ត្រា បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់នៅឃុំមឿងខឿង ខេត្តឡាវកាយ។ លោកឧបនាយករដ្ឋមន្ត្រី ហូ ឌឹក ផឹក បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ថួនអាន នៅឃុំព្រំដែនថួនអាន ខេត្ត ឡឹមដុង។ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ ជីញ បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅឃុំព្រំដែន អ៊ីអារវើ ខេត្តដាក់ឡាក់។ ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់ សឺន បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា វិញយ៉ា នៅខេត្តអានយ៉ាង៕