បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទក់ដាក់ ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ពលករ
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងដូច្នេះនៅកម្មវិធី “ជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណី២០១៨” ដែលលៃទុកជូនប្រជាកម្មករ ពលករនៅខេត្ត Hai Duong។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជូនអំណោយុណ្យចូលឆ្នាំថ្មីចំពោះបណ្ដាកម្មករនៅខេត្ត Hai Duong (រូបថត៖ VOV) |
ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាបានថ្លែងសេចក្ដីជូនពរឆ្នាំថ្មីប្រកបដោយភាពល្អ ប្រសើរបំផុតជូនចំពោះកម្មករ និយោជិតនិងពលករទាំងអស់នៅលើទូទាំងប្រទេស។
“ការជួបជុំគ្នាជាមួយក្រុមគ្រួសារក្នុងបុណ្យចូលឆ្នាំថ្មីគឺជាសេចក្ដីសប្បាយរីករាយដ៏ធំណាស់ចំពោះប្រជាកម្មករ ដោយសារមានអ្នកខ្លះដែលត្រូវទន្ទឹងរង់ចាំ ច្រើនឆ្នាំហើយ។ នាងខ្ញុំមានគោលបំណងថា មិត្តអ្នកឯងនិងប្អូនៗនឹងលៃទុក ពេលវេលាដ៏ថ្លៃថ្លានោះជូនក្រុមគ្រួសារ ថែទាំកូនៗរបស់ខ្លួន។ នេះនឹងជាប្រភព កម្លាំងចលករដ៏ខ្លាំងក្លាដើម្បីក្រោយពីបុណ្យ Tet មិត្តអ្នកឯងនិងប្អូនៗ វិលត្រឡប់ទៅធ្វើការជាមួយស្មារតីថ្មី ដើម្បីខំប្រឹងប្រែងសំរេចឲ្យបានល្អនូវភារកិច្ច ទាំងអស់ រួមចំណែកអភិវឌ្ឍន៍សហគ្រាស”៕