បើកសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២

(VOVWORLD) - សប្តាហ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកក្កដា គឺជាឱកាសសម្រាប់ស្ថាប័នរដ្ឋ សហគ្រាស ប្រជាជនខេត្ត Hau Giang ស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ផ្លាស់ប្តូរឌីជីថលពីខេត្ត ក្រុងនានា។
បើកសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ - ảnh 1បើកសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ (រូបថត៖ VNA)

នាថ្ងៃទី ៧ កក្កដា នៅទីក្រុង Vi Thanh ខេត្ត Hau Giang បានប្រព្រឹត្តិទៅសប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ ដោយមានការចូលរួមរបស់តំណាងខេត្តក្រុងចំនួន ៣២ និងសហគ្រាស សមាគម និងសម្ព័ន្ធសមាគមជាង ២០០។ សប្តាហ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកក្កដា គឺជាឱកាសសម្រាប់ស្ថាប័នរដ្ឋ សហគ្រាស ប្រជាជនខេត្ត Hau Giang ស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ផ្លាស់ប្តូរឌីជីថលពីខេត្ត ក្រុងនានា។ អញ្ជើញថ្លែងនៅទីនេះ លោក Dong Van Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានឲ្យដឹងថា៖ សប្តាហ៍ជំរុញការផ្លាស់ប្តូរឌីជីថលអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ - Hau Giang ឆ្នាំ ២០២២ នឹងបើកឱកាសសហប្រតិបត្តិការវិនិយោគជាមួយអង្គការនានា ព្រមទាំងជាការហៅអញ្ជើញមកវិនិយោគនៅខេត្ត Hau Giang ជាពិសេសគឺលើវិស័យសរសរស្តម្ភចំនួន ៤  ដែលខេត្តកំពុងផ្ដោតសំខាន់វិនិយោគគឺ ឧស្សាហកម្ម កសិកម្ម នគរ និងទេសចរណ៍។ តាមរយៈព្រឹត្តិការនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នាឈានទៅមុខរបស់ខេត្ត Hau Giang ដោយកំណត់ថា បច្ចេកវិទ្យាព័ត៌មានគឺជាជំហានបង្កើតការអភិវឌ្ឍយ៉ាងខ្លាំងក្លាសម្រាប់ខេត្ត Hau Giang សំដៅសម្រេចឲ្យបានគោលដៅធំដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្តលើកទី ១៤ បានដាក់ចេញ ពោលគឺ នាំខេត្ត Hau Giang ឲ្យក្លាយទៅជាខេត្តអភិវឌ្ឍន៍យ៉ាងល្អបង្គួរមួយរបស់តំបន់ ដីសណ្ដ Cuu Long នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ