បង្កើនចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងចិន
|
បង្កើនចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងចិន (thanhnien.com.vn) |
Vovworld-ចាប់ពីថ្ងៃទី២២ដល់២៦តុលា គណៈប្រតិភូសម្ព័ន្ធបណ្ដាអង្គការ
មិត្តភាពវៀតណាមដឹកនាំដោយលោក Don Tuan Phong អនុប្រធាននិងជាអគ្គ
លេខាធិការបានទៅបំពេញទស្សនកិច្ចនៅចិនតាមសេចក្តីអញ្ចើញរបស់លោក
Li Zhaoxing អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាប្រធានសមាគមទំនាក់ទំនង
មិត្តភាពអន្តរជាតិចិន។ នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរអំពី
វិធានការបង្កើនថែមទៀតទំនាក់ទំនងជួបប្រាស្រ័យសហប្រតិបត្តិការសំដៅ
បង្កើនចំណងមិត្តភាពនិងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុង
រយៈពេលបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង គណៈប្រតិភូបានជួបធ្វើការជា
មួយសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិនទៀតផង៕