បង្ហាញឯកសារប្រវត្តិសាស្រ្តនិងច្បាប់ស្តីពីប្រជុំកោះ Hoang Sa និង Truong Sa នៅ ខេត្ត Kon Tum

(VOVWORLD) - នាថ្ងៃទី ១២ ខែវិច្ឆិកា នៅសារមន្ទីរខេត្ត Kon Tum បានប្រព្រឹត្តពិធីបើកការតាំងពិព័រណ៍ផែនទីនិងពិព័រណ៍តាំងបង្ហាញឯកសារ “Hoang Sa,  Truong Sa របស់ វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់”។ 
បង្ហាញឯកសារប្រវត្តិសាស្រ្តនិងច្បាប់ស្តីពីប្រជុំកោះ Hoang Sa និង Truong Sa នៅ ខេត្ត Kon Tum - ảnh 1 ទិដ្ឋភាពនៃការតាំងពិព័រណ៍

នៅឯពិព័រណ៌នេះ ភ័ស្តុតាងប្រវត្តិសាស្ត្រមានលក្ខណៈច្បាប់ពេញលេញអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលត្រូវបានបង្ហាញជាក្រុម។ ក្នុងចំណោមនោះ គួរកត់សំគាល់គឺ សំណុំឯកសារដែលចម្លងពីឯកសារជាអក្សរ Han – Nom និងឯកសារជាភាសាវៀតណាមនិងបារាំង ដោយរាជវង្សសក្ដិភូមិ វៀតណាមនិងរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន ចេញផ្សាយតាំងពីសតវត្សរ៍ទី ១៧ រហូតមកដល់សតវត្សរ៍ទី ២០ ដែលបញ្ជាក់អំពីដំណើរការបង្កើត ប្រតិបត្តិនិងការពារអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa។ ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយនៃភ័ស្តុតាងប្រវត្តិសាស្ត្រនិងជាមូលដ្ឋានគតិយុត្តដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត។

តាមរយៈការតាំងពិព័រណ៍នេះ ប្រជាជននៅ Kon Tum និយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួមនឹងមានការយល់ដឹងច្បាស់លាស់អំពីលក្ខណៈស្របច្បាប់នៃអធិប តេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរគឺ គឺ Hoang Sa និង Truong Sa  ពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ