បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស​អាចស្នើសុំឱ្យសហភាពអឺរ៉ុប​ច្រានចោល​សំណើរសុំពន្យារពេល Brexit

(VOVWORLD) -ព័ត៌មាននេះត្រូវបានផ្សាយក្នុងបរិបទ ដែល នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្រកាសនឹងអនុវត្តន៍ Brexit តាមកាលបរិច្ឆេទកំណត់ ពោលគឺនាថ្ងៃទី ៣១ ខែតុលា ខាងមុខ ទោះបីជាលទ្ធភាពទទួលបានកិច្ចព្រមព្រៀង "លែងលះ" ជាមួយ  EU មិនខ្ពស់ក៏ដោយ 
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស​អាចស្នើសុំឱ្យសហភាពអឺរ៉ុប​ច្រានចោល​សំណើរសុំពន្យារពេល Brexit - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ vnanet.vn) 

នាថ្ងៃទី ៣០ខែកញ្ញា  កាសែត The Times បានផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កំពុងត្រៀមរៀបចំស្នើសុំសហភាពអឺរ៉ុប (EU) ច្រានចោលការពន្យារពេល Brexit អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ។ ព័ត៌មាននេះត្រូវបានផ្សាយក្នុងបរិបទ ដែល នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្រកាសនឹងអនុវត្តន៍ Brexit តាមកាលបរិច្ឆេទកំណត់ ពោលគឺនាថ្ងៃទី ៣១ ខែតុលា ខាងមុខ ទោះបីជាលទ្ធភាពទទួលបានកិច្ចព្រមព្រៀង "លែងលះ" ជាមួយ  EU មិនខ្ពស់ក៏ដោយ ខណៈដែល សភារបស់ប្រទេសនេះបានអនុម័តលើសេចក្ដីព្រៀងច្បាប់ដោយស្នើឲ្យរដ្ឋាភិបាល ពន្យាពេល Brexit រយៈពេល ៣ ខែ ប្រសិនបើមិនទទួលបានកិច្ចព្រមព្រៀង Brexit ជាមួយ EU ក៏ដោយ។

ទន្ទឹមនឹងនេះកាសែត The Telegraph បានរាយការណ៍ថាលោកនាយករដ្ឋមន្រ្តី Boris Johnson ប្រកាសពីផែនការ Brexit ចុងក្រោយរបស់ខ្លួនចំពោះ ថ្នាក់ដឹកនាំអឺរ៉ុបនា ទី ១ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ