បំផុសខែសកម្មភាព​ដើម្បីជន​ចាស់ជរា​​វៀតណាមឆ្នាំ ២០២៤

(VOVWORLD) - ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយសមាគមជនចាស់ជរាវៀតណាម សម្របសម្រួលជាមួយខេត្ត Hai Duong កាលពីថ្ងៃទី ២៨ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ខាងកើត ក្នុងខេត្ត Hai Duong។ ខែសកម្មភាពដើម្បីជនចាស់ជរានៅវៀតណាមឆ្នាំ ២០២៤ មានប្រធានបទ “រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនចាស់ជរាវៀតណាមបានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះការថែទាំ ការពារ និងលើកកម្ពស់តួនាទីរបស់ជនចាស់ជរា។ ដើម្បីថែទាំជនចាស់ជរាឲ្យកាន់តែល្អប្រសើរ និងលើកកំពស់តួនាទីមនុស្សចាស់ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ផ្នែក ស្ថាប័នមជ្ឈិមនិងមូលដ្ឋានបន្តចាត់ទុកជនចាស់ជរា ជា “ធនធានដ៏មានតម្លៃ” បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមជនចាស់ជរាវៀតណាមបន្តប្រតិបត្តិការ; អនុវត្តន៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីការពារ ថែទាំ និងលើកកម្ពស់តួនាទីរបស់ជនចាស់ជរា។

បំផុសខែសកម្មភាព​ដើម្បីជន​ចាស់ជរា​​វៀតណាមឆ្នាំ ២០២៤ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long និងមជ្ឈិមសមាគមជនចាស់ជរាវៀតណាម បានជូនអំណោយចម្រើនអាយុដល់ជនចាស់ជរាដែលមានអាយុ ១០០ ឆ្នាំរស់នៅក្នុងខេត្ត Hai Duong។ រូបថត៖ VOV

ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសមាគមជនចាស់ជរាវៀតណាមគ្រប់ជាន់ ថ្នាក់ បន្តរួបរួមគ្នា ច្នៃប្រឌិត និងកសាងសមាគមឱ្យកាន់តែខ្លាំងឡើង។ ប្រមូលផ្តុំសមាជិកកាន់តែច្រើនដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងរបស់សមាគម;  អនុវត្តតួនាទីស្នូលក្នុងការថែទាំសុខភាពនិងលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ជនចាស់ជរា ជាពិសេសជនពិការ ជនក្រីក្រដែលគ្មានអ្នកណាមើលថែ និងជនចាស់ជរានៅតាមតំបន់ជនបទ តំបន់ព្រែភ្នំនិងតំបន់ជួបការលំបាក់។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long និងមជ្ឈិមសមាគមជនចាស់ជរាវៀតណាម បានជូនអំណោយចម្រើនអាយុដល់ជនចាស់ជរាដែលមានអាយុ ១០០ ឆ្នាំរស់នៅក្នុងខេត្ត Hai Duong; ប្រគល់អំណោយដល់សមាជិកសមាគមជនចាស់ជរា Hai Duong ដែលជួបការលំបាក ហើយបានលើកតម្កើងអង្គការនិងសហគ្រាសដែលមានការរួមចំណែកជាច្រើនក្នុងការថែទាំជនចាស់ជរា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ