ប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួមដោយសន្យាជួយទ្រទ្រង់សកម្មភាពស្តារនិងកសាងឡើងវិញអ៊ុយក្រែន

(VOVWORLD) - ថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 កាលពីថ្ងៃទី ២៥ ខែកញ្ញា បានចេញសេចក្តី ថ្លែងការណ៍រួម ក្នុងនោះគាំទ្រសកម្មភាពស្តារ និងកសាងអ៊ុយក្រែនឡើងវិញ។ 

ប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួមដោយសន្យាជួយទ្រទ្រង់សកម្មភាពស្តារនិងកសាងឡើងវិញអ៊ុយក្រែន - ảnh 1ប្រជាជនដើរកម្សាននៅក្នុងឧទ្យានក្បែរវិមានកវីជនជាតិអ៊ុយក្រែន Taras Shevchenko នៅទីក្រុង គៀវ ប្រទេសអ៊ុយក្រែន។ (រូបថត៖ រ៉យទ័រ)
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្រុម G7 បន្តសន្យាផ្តល់ជំនួយផ្នែកយោធា ថវិកា មនុស្ស ធម៌ និងការកសាងឡើងវិញដល់អ៊ុយក្រែន ហើយជួយបំពេញតម្រូវការហិរញ្ញវត្ថុរយៈ ពេលខ្លីជាបន្ទាន់ និងកិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងឡើងវិញរយៈពេលវែងរបស់ អ៊ុយក្រែន។ បណ្តាប្រទេស G7 បញ្ជាក់សារជាថ្មីថា ទ្រព្យសម្បត្តិរុស្ស៊ីទាំងអស់នៅក្នុង ប្រទេសទាំងនេះនឹងបន្តត្រូវបង្កក រហូតដល់បញ្ចប់ជម្លោះនៅអ៊ុយក្រែន; សន្យាប្រើ ប្រាស់ជំនួយសេដ្ឋកិច្ច ដើម្បីជួយអ៊ុយក្រែនរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ជួសជុល និង កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងវិស័យថាមពលអគ្គីសនី ជំរុញកំណើនសេដ្ឋ កិច្ច និងអនុវត្តន៍កំណែទម្រង់។ លើសពីនេះទៀត G7 បានសន្យាផ្តល់ប្រាក់កម្ចីដល់ អ៊ុយក្រែនចំនួន ៥០ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះផងដែរ។
នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែល មានតម្លៃ ៣៧៥ លានដុល្លារអាមេរិកដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ