ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅចិន
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅសន្និសីទលើកទី២១នៅឥណ្ឌូនេស៊ី (VOV) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិត
ចិនលោក Xi Jingping ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងដឹកនាំគណៈ
ប្រតិភូ ទៅចូលរួមសន្និសីទថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិកលើកទី២២ (APEC 22) និងសន្និសីទទាក់ទិននានានៅទីក្រុងប៉េកាំងចិន
ចាប់ពីថ្ងៃទី៩ដល់១១វិច្ឆកា។មុននោះនឹងប្រព្រឹត្តទៅសន្និសីទអន្តររដ្ឋមន្ត្រី APEC
(ចាប់ពីថ្ងៃទី៧និង៨វិច្ឆកា) សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC (ពីថ្ងៃទី៨ដល់
១០វិច្ឆកា)ជាដើម។ វៀតណាមចូលរួមសន្និសីទកំពូល APEC លើកនេះសំដៅបន្ត
លាតត្រដាងគោលការណ៍ម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិ ធ្វើឲ្យស៊ីជម្រៅ
ទំនាក់ទំនងជាមួយដៃគូក្នុង APEC ក៏ដូចជាសកម្មចូលរួមនិងមានការរួមវិភាគទាន
ជាក់ស្ដែងក្នុងការយកចិត្តទុកដាក់រួមរបស់ APEC៕