ប្រធានរដ្ឋសភាវៀតណាមទទួលជួបឧត្តមស្នងការពាណិជ្ជកម្ម EU
(VOVWORLD) -លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះការដែលភាគីទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) ជាផ្លូវការនាថ្ងៃទី ៣០ ខែមិថុនា។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបឧត្តមស្នងការពាណិជ្ជកម្ម EU |
នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Cecilia Malmström ឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) ។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះការដែលភាគីទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) ជាផ្លូវការនាថ្ងៃទី ៣០ ខែមិថុនា។ លោក ស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា រដ្ឋសភាវៀតណាមនឹងរាយការណ៍អំពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះនៅក្នុងសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីពិចារណាអនុម័តលើ EVFTA និង IPA ព្រមទាំង បន្តសុក្រឹតប្រព័ន្ធច្បាប់ឲ្យស្របនឹងច្បាប់អន្តរជាតិ។
ជាការឆ្លើយតប លោកស្រី Cecilia Malmström បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះគឺជាប្រឹត្តិការណ៍ដ៏សំខាន់ ដោយបង្ហាញនូវគោលបំណងរបស់ភាគីទាំងពីរ។ តាមរយៈ EVFTA និង IPA នៅ ភាគីទាំងពីរមានគោលបំណងថា ទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ដោយឈរលើមូលដ្ឋាននៃរាល់ការសន្យារួម ហើយថែមទាំងផ្ដោតសំខាន់លើវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ៕