ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤
|
ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤ (KT) |
Vovworld-នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិង
ឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំ
ស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤ដោយប្រធានបទ អភិវឌ្ឍន៍អង្គភាព
អាជីវកម្មក្នុងអាជីវកម្មកសិកម្ម។ របាយការណ៍សរុបបានវិភាគទំនាក់ទំនងជិត
ស្និទ្ធរវាងការអភិវឌ្ឍន៍អង្គភាពអាជីវកម្មនិងគុណភាពកំណើននៃខឿនសេដ្ឋកិច្ច
ក្នុងវិស័យកសិកម្ម។ លោក Mai Xuan Hung អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច
នៃរដ្ឋសភាបានចាត់ទុកថា៖
“ទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកក្តី ប៉ុន្តែផ្នែកកសិកម្មនៅបន្តជា
សសរស្នូលសំរាប់ខឿនសេដ្ឋកិច្ចដដែល។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថាទំនាក់
ទំនងរវាងគ្រួសារកសិករ អង្គភាពអាជីវកម្ម សហករណ៍ អង្គការវិទ្យាសាស្ត្រនឹង
ពង្រីកបានតួនាទីនិងប្រសិទ្ធភាពក្នុងអាជីវកម្មកសិកម្មតាមទិសដៅផលិតកម្មទំនិញ
ធំៗ លើកកំពស់គុណភាពផលិតកម្មជំរុញការនាំចេញផ្សាភ្ជាប់ផលិតកម្មកសិកម្មជា
មួយឧស្សាហកម្មកែច្នៃនិងបង្កើនលទ្ធភាពប្រកួតប្រជែង៕”