ព្រះមហាក្សត្រហ្ស៊កដានី បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein និងគណៈប្រតិភូបានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរព្រះរាជទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ - ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គភថង។
ព្រះមហាក្សត្រហ្ស៊កដានី បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein។ រូបថត៖ Viet Cuong/VOV

ក្នុងដំណើរព្រះរាជទស្សនកិច្ចនេះ ព្រះមហាក្សត្រហ្ស៊កដានី និងគណៈប្រតិភូបានដាក់កម្រងផ្កា និងចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខណ្ឌលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅស្តូបរំឮកវិញ្ញាណក្ខណ្ឌវីរជនពលី។

ប្រធានរដ្ឋលោក លឿងគឿង បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយព្រះមហាក្សត្រ Abdullah II Ibn Al Hussein។ អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានទទួលជួបជាព្រះមហាក្សត្រ Aហ្ស៊កដានី។

ព្រះមហាក្សត្រហ្ស៊កដានី បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein។ រូបថត៖ Van Diep/TTXVN

នៅក្នុងបណ្តាកិច្ចពិភាក្សា កិច្ចប្រជុំ និងទំនាក់ទំនងកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាដោយចាត់ទុកថា វៀតណាម និងហ្ស៊កដានីមានភាពស្រដៀងគ្នាជាច្រើនអំពីឆន្ទៈមោះមុត និងការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិនិងរំដោះជាតិ; មានសក្តានុពលជាច្រើនដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ផលប្រយោជន៍របស់អាស៊ីអាគ្នេយ៍ និងតំបន់មជ្ឈិមបូព៌ាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ