មហាសន្និបាតគណៈកម្មាធិការបក្សរដ្ឋាភិបាលលើកទី១ បានបិទបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

(VOVWORLD) - នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ មហាសន្និបាតបក្សរដ្ឋាភិបាល លើក ទី ១ បានបិទបញ្ចប់ក្រោយរយៈពេលពីរថ្ងៃធ្វើការ។ 

មហាសន្និបាតបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានបំពេញនូវរាល់ខ្លឹមសារ និងកម្មវិធីដែលបានកំណត់ស្របតាមបទប្បញ្ញត្តិ។

មហាសន្និបាតគណៈកម្មាធិការបក្សរដ្ឋាភិបាលលើកទី១ បានបិទបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 1នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធីបិទអង្គសន្និបាត (រូបថត៖ VOV)

ក្នុងសុន្ទរកថាបិទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានថ្លែងថា៖ មហាសន្និបាតបក្សរដ្ឋាភិបាលលើកទី ១ អាណត្តិ ២០២៥-២០៣០ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយបរិយាប័ន និងមានប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅនិងភារកិច្ចដែលបានកំណត់ ក្នុងនាមគណៈប្រធាន និងមហាសន្និបាត ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស កម្មាភិបាល និងសមាជិកបក្សទាំងអស់នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល បន្តរក្សា និងលើកតម្កើងប្រពៃណីដ៏រុងរឿង និងសមិទ្ធិផលនៃអាណត្តិមុនៗ។ សាមគ្គីភាព រួមដៃគ្នា   ប្តេជ្ញាកសាងគណៈកម្មាធិការបក្សរដ្ឋាភិបាលស្អាតស្អំ និងរឹងមាំ។ ចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤”។

អង្គសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយទទួលបានបានការស្រុះចិត្តគំនិតទាំង ១០០% ពីប្រតិភូ។ សេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សរដ្ឋាភិបាលអាណត្តិ ២០២៥ - ២០៣០ បង្ហាញពីសេចក្តីប្រាថ្នា និងឆន្ទៈរបស់គណៈកម្មាធិការបក្សរដ្ឋាភិបាលក្នុងអាណត្តិថ្មី ជាមួយនឹងការប្តេជ្ញាចិត្ត “កសាងគណៈកម្មាធិការបក្សរដ្ឋាភិបាលស្អាតស្អំ និងរឹងមាំ សាមគ្គីភាព ដើរឈានមុខក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ពន្លឿនការវិវឌ្ឍន៍ អភិវឌ្ឍន៍ប្រទេសឱ្យបានឆាប់រហ័ស សម្បូរសប្បាយ សុភមង្គល ប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ