រុស្ស៊ី និង G7 ស្វាគមន៍គណៈប្រតិភូ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zapozhiazhia
(VOVWORLD) - ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) ក៏បានចេញសេចក្តីប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhiazhia ហើយអះអាងសារជាថ្មីពីការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់រោងចក្រនេះ។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន (រូបថត៖ រ៉យទ័រ) |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី ២៩ សីហាបានប្រកាសថា គណៈប្រតិភូទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អញ្ជើញទៅត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zapozhiazhia នៅប្រទេសអ៊ុយក្រែនគឺចាំបាច់ ហើយ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយគណៈប្រតិភូ IAEA ។ លោក Peskov ក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងយោធានៅរោងចក្រថាមពលនុយក្លេអ៊ែរ Zapozhiazhia ដើម្បីសុវត្ថិភាពរបស់ទ្វីបអឺរ៉ុបទាំងមូល។
នាថ្ងៃដដែល ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) ក៏បានចេញសេចក្តីប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhiazhia ហើយអះអាងសារជាថ្មីពីការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់រោងចក្រនេះ។ G7 បានចាត់ទុកថា គណៈប្រតិភូ IAEA ចាំបាច់ត្រូវស៊ើបអង្កេត គ្រប់មូលដ្ឋាននុយក្លេអ៊ែរនៅអ៊ុយក្រែនឲ្យទាន់ពេលវេលា និងប្រកបដោយសុវត្តិភាព មិនរងការរារាំងឡើយ៕