លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តថាញ់ហ័រ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តថាញ់ហ័រ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តថាញ់ហ័រ។ 
លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តថាញ់ហ័រ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការរបស់នាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តថាញ់ហ័រ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តថាញ់ហ័រក្នុងរយៈពេលកន្លងមកលើគ្រប់វិស័យ ក្នុងនោះមានបញ្ហាអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត  បំពេញជាមូលដ្ឋានតាមតម្រូវការនៃភារកិច្ចដែលមជ្ឈិមបានប្រគល់ជូន។

ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសម្រាប់ពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខេត្តថាញ់ហ័រមានធនធានច្រើនបំផុត សក្តានុពលពិសេស ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង ជាពិសេសប្រជាជន ដែលជាទាំងមជ្ឈមណ្ឌល និងជាកម្លាំងចលករ និងជាធនធានសម្រាប់ការអភិវឌ្ឍ ដូច្នេះខេត្តថាញ់ហ័រត្រូវទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួន ទាញយកអត្ថប្រយោជន៍ពីព្រៃឈើ សមុទ្រ ទន្លេ និងភ្នំ។

លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យខេត្តថាញ់ហ័រលើកកម្ពស់ស្មារតី នៃការ ពឹងផ្អែកលើខ្លួនឯង   សាមគ្គីភាព និងឯកភាព; យកចិត្តទុកដាក់ចំពោះការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ប្រពៃណីប្រវត្តិសាស្ត្រវីរភាព ដោយចាត់ទុកនេះជាកម្លាំងផ្ទៃក្នុងរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យខេត្តថាញ់ហ័រ បង្កើនប្រសិទ្ធភាពនៃតំបន់។ លើសពីនេះ  តភ្ជាប់ពេញលេញលើចរាចរណ៍ ទូរគមនាគមន៍ ការអប់រំ... ដើម្បីអភិវឌ្ឍសហគ្រាស បង្កើតឱកាស និងលក្ខខណ្ឌសម្រាប់សហគ្រាសក្នុងការធ្វើអាជីវកម្ម។

ចំ

ពោះអនុសាសន៍មួយចំនួនរបស់ខេត្ត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងសំណង់ប្រគល់ឲ្យខេត្តថាញ់ហ័រ ធ្វើការជីកយកដីកំពង់ផែងីសឺន សាងសង់ដំណាក់កាលទី ២ នៃរោងចក្រចម្រាញ់ប្រេងងីសឺន ចាត់តាំងក្រុមហ៊ុន Petrovietnam ឲ្យពិភាក្សាជាមួយខេត្ត ចាត់តាំងក្រុមហ៊ុន Petrovietnam ឲ្យពិភាក្សាជាមួយសហគ្រាសបរទេស ដើម្បីវិនិយោគលើឃ្លាំងប្រេងកាត។ ចំពោះអាជ្ញាធរមូលដ្ឋានពីរកម្រិត ចាំបាច់ត្រូវបំពេញមុខងារ កសាងមុខតំណែងការងារ ពីទីនោះចាត់តាំងកម្មាភិបាល អនុវត្តគោលនយោបាយកម្មាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ