លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យចាត់វិធានការជាក់ស្ដែងដើម្បីដកកាតលឿង IUU

(VOVWORLD) - គោលដៅអភិវឌ្ឍន៍ផ្នែកជលផលត្រូវតែមានស្ថិរភាព ចីរភាព និងប្តេជ្ញាដកកាត លឿងរបស់គណៈកម្មការអឺរ៉ុប (EC)។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យចាត់វិធានការជាក់ស្ដែងដើម្បីដកកាតលឿង IUU - ảnh 1លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គោលដៅអភិវឌ្ឍន៍ផ្នែកជលផលត្រូវតែមានស្ថិរភាព ចីរភាព និងប្តេជ្ញាដកកាត លឿងរបស់គណៈកម្មការអឺរ៉ុប (EC)។ (រូបថត៖ VOV)
នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការដឹកនាំជាតិអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ២១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល។ កិច្ចប្រជុំនេះត្រូវបានផ្សាយបន្តផ្ទាល់ទៅតាមបណ្តាខេត្តក្រុងជាប់ឆ្នេរសមុទ្រទាំង២១។ ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាក្រសួង ស្ថាប័ន ត្រូវ រាយការណ៍អំពីប្រសិទ្ធភាពការងារជារៀងរាល់សប្តាហ៍; ត្រូវមានរបាយការណ៍ជាក់ លាក់ ដើម្បីដាក់ជូនការិយាល័យនយោបាយ; ដឹកនាំការងារតាមមុខងារ ភារកិច្ច និងសមត្ថកិច្ច ដោយច្បាមជាប់នឹងសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រី ក៏ដូចជា ប្រធានគណៈកម្មាធិការដឹកនាំជាតិអំពី IUU។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ប្តេជ្ញាដកកាតលឿង ព្រោះនេះជាកិត្តិយស កិត្យានុភាពរបស់ប្រទេសជាតិ និងប្រជាជនយើង។ អភិវឌ្ឍន៍ផ្នែកជលផលវៀតណាមដោយខ្លួនទីពឹងខ្លួន។ បើក យុទ្ធនាការកំពូល អំពីការឃោសនាយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធនយោបាយទាំង មូល ទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងកាសែត Nhan Dan។ ភ្នាក់ងារសារព័ត៌មាន កសាងខ្លឹមសារឯកទេសអំពី "សកម្មភាពជាក់ស្ដែង - ដកកាតលឿង IUU" "ការអភិវឌ្ឍជលផលប្រកបដោយចីរភាព - ដកកាតលឿង IUU" ដើម្បីឃោសនានិងចលនា”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារជាតិដឹកនាំសម្ព័ន្ធក្រុមហ៊ុន Viettel  សម្របសម្រួលជាមួយ VNPT ដើម្បីសុក្រិតប្រព័ន្ធតភ្ជាប់ទិន្នន័យឃ្លាំមើលនាវានេសាទ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធព្រមានការបាត់បង់ការតភ្ជាប់ VMS មុនថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥។ ក្រសួងនគរបាល ផ្តោតលើការស៊ើបអង្កេត កាត់ទោសករណីទាក់ទងនឹង IUU ជាពិសេសបណ្តាញរៀបចំនាវានេសាទឆ្លងដែន; សម្របសម្រួលជាមួយក្រសួង កសិកម្ម និងបរិស្ថាន និងមូលដ្ឋាននានា ដើម្បីដាក់ពង្រាយប្រព័ន្ធ VNeID សម្រាប់ការគ្រប់គ្រងអ្នកនេសាទ និងនាវានេសាទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ