លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកឲ្យដំណើរការកម្មវិធី VssID - ធានារ៉ាប់រងសង្គមឌីជីថល

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា នេះជាកម្មវិធីដោយមានអត្ថន័យជាក់ស្ដែងនិងអំណោយផលចំពោះប្រជាជន ដោយសារ វាជួយឲ្យប្រជាជនទទួលផលពីសេវាកម្មនិងគោលនយោបាយធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសង្គម និងធានារ៉ាប់រងភាពអត់ការងារធ្វើបានងាយស្រួលជាង ជាពិសេសគឺនាបច្ចុប្បន្ននេះ ចំនួនប្រជាជនវៀតណាមឡើងដល់ទៅ៩១%កំពុងចូលរួមកម្មវិធីធានារ៉ាប់រងសុខភាព។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកឲ្យដំណើរការកម្មវិធី VssID - ធានារ៉ាប់រងសង្គមឌីជីថល - ảnh 1ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ VGP) 

នារសៀលថ្ងៃទី១៦ វិច្ឆិកា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការកម្មវិធីចល័ត VssID - ធានារ៉ាប់រងសង្គមឌីជីថលរបស់ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម។

កម្មវិធីចល័ត “VssID - ធានារ៉ាប់រងសង្គមឌីជីថល” ត្រូវបានប្រើប្រាស់លើទាំងប្រព័ន្ធប្រតិបត្តិការ IOS និង Android ដោយផ្គត់ផ្គង់ព័ត៌មាននិងសេវាចាំបាច់នានាដូចជា៖ តាមដានដំណើរការចូលរួមកម្មវិធីសន្តិសុខសង្គម ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព ស្វែងរកព័ត៌មានស្ដីពីលេខកូដធានារ៉ាប់រងសង្គម ស្ថាប័នធានារ៉ាប់រងសង្គម មូលដ្ឋានពិនិត្យព្យាបាលជម្ងឺដោយប័ណ្ណធានារ៉ាប់រងសង្គម ជាដើម។

ថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា នេះជាកម្មវិធីដោយមានអត្ថន័យជាក់ស្ដែងនិងអំណោយផលចំពោះប្រជាជន ដោយសារវាជួយឲ្យប្រជាជនទទួលផលពីសេវាកម្មនិងគោលនយោបាយធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសង្គម និងធានារ៉ាប់រងភាពអត់ការងារធ្វើបានងាយស្រួលជាង ជាពិសេសគឺនាបច្ចុប្បន្ននេះ ចំនួនប្រជាជនវៀតណាមឡើងដល់ទៅ៩១%កំពុងចូលរួមកម្មវិធីធានារ៉ាប់រងសុខភាព។ លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលើកថែមទៀតថា នាពេលខាងមុខ ស្ថាប័នធានារ៉ាប់រងសង្គម វៀតណាមចាំបាច់ត្រូវបន្តកែទម្រង់បែបបទរដ្ឋបាល ក៏ដូចជាជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ