លោកអគ្គលេខាបក្ស តូ ឡឹម ចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh

(VOVWORLD) - «អាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវតែជាគំរូថ្មីនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ប្រកបដោយចីរភាព និងឆ្លាតវៃ»។ នេះជាការសង្កត់ធ្ងន់របស់អគ្គលេខាបក្ស លោក តូ ឡឹម ក្នុងអំឡុងពេលចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងខេត្ត Dong Nai។
លោកអគ្គលេខាបក្ស តូ ឡឹម ចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh  - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម ចុះត្រួតពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ រូបថត៖ Van Hieu/VOV

នៅក្នុងសម័ប្រជុំការងារ អគ្គលេខាបក្ស លោក តូ ឡឹម បានកោតសរសើរយ៉ាងខ្លាំងចំពោះបណ្តាក្រសួងនិងផ្នែកពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោ ហើយជាលើកដំបូងធានាវឌ្ឍនភាពនៃគម្រោងនេះ ក្នុងនោះផ្លូវហោះហើរនិងផ្លូវចរាចរណ៍លេខ ១ បានបញ្ចប់ការសាងសង់និងបំពេញលក្ខខណ្ឌហោះហើរបច្ចេកទេស ហើយស្ថានីយបានឈានដល់ ៦០% នៃតម្លៃកិច្ចសន្យា ដែលអាចបញ្ចប់ជាស្ថាពរនៅមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំនេះ។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃគម្រោងនេះ លោកអគ្គលេខាបក្សបានថ្លែងថា៖ “អាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវតែសាងសង់ និងដំណើរការដោយស្មារតីនៃការយកឈ្នះលើភាពខុសគ្នា ដើរជួរមុខ និងជាគំរូថ្មីនៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។ គោលដៅគឺនាំអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្លាយជាគោលដៅអាកាសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍ ដែលអាចប្រៀបធៀបបាន និងលើសពីអាកាសយានដ្ឋានឈានមុខគេនៅក្នុងតំបន់”។

លោកអគ្គលេខាបក្ស តូ ឡឹម ចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh  - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹម ប្រគល់វត្ថុអនុស្សាវរីយ៍ដល់មន្ត្រី និងវិស្វករនៅការដ្ឋានគម្រោង។ រូបថត៖ Van Hieu /VOV

ដើម្បីសម្រេចបាននូវគោលដៅខាងលើ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យបណ្តាក្រសួង ផ្នែក និងវិនិយោគិនសម្របសម្រួលគ្នាក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យមួយដើម្បីវាយតម្លៃការប្រកួតប្រជែងអន្តរជាតិរបស់អាកាសយានដ្ឋាន Long Thanh ដោយយកចិត្តទុកដាក់ជាពិសេសចំពោះកត្តាចំនួនបី រួមមាន៖ គុណភាពសេវាកម្ម និងបទពិសោធន៍របស់អ្នកដំណើរ; ផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការ; កម្រិតនៃការតភ្ជាប់ និងសមត្ថភាពដឹកជញ្ជូននៅក្នុងបណ្តាញអាកាសចរណ៍ក្នុងតំបន់៕

លោកអគ្គលេខាបក្ស តូ ឡឹម ចុះត្រួតពិនិត្យនិងធ្វើការនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh  - ảnh 3ទិដ្ឋភាពទូទៅនៃសម័យធ្វើការ។ រូបថត៖ Van Hieu/VOV
រហូតមកដល់ពេលនេះ មានផ្នែគជាច្រើននៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវបានបញ្ចប់រួចរាល់ រួមមាន៖ ផ្លូវចរាចរណ៍តភ្ជាប់ ផ្លូវហោះហើរលេខ ១ របងព្រំខ័ណ្ឌដំណាក់កាលទី ១. និងបានបញ្ចប់ការហោះហើរត្រួតពិនិត្យស្តងដារ និងវាយតម្លៃវិធីសាស្ត្រហោះហើរ ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥។ យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាស(Air Transport Action Group), នៅពេលដំណើរការក្នុងសមត្ថភាពដែលបានរចនាឡើង សម្រាប់អ្នកដំណើរចំនួន ២៥ លាននាក់/ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវបានរំពឹងថានឹងបង្កើតការងារធ្វើដោយផ្ទាល់ប្រហែល ២២.០០០ កន្លែងសម្រាប់សហគ្រាសដែលប្រតិបត្តិការនៅអាកាសយានដ្ឋាន តាមនោះ រួមចំណែកប្រហែល ៣,៧ ពាន់លានដុល្លារ/ឆ្នាំដល់ GDP ជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ