វៀតណាមត្រៀមខ្លួនគាំទ្រដល់ការធ្វើកំណែទម្រង់សន្តិសុខសម្រាប់ប្រទេសក្រោយជម្លោះនៅទ្វីបអាហ្វ្រិក

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣ ខែធ្នូបានបើកកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីស្តីពីការគ្រប់គ្រងនិងកំណែទម្រង់វិស័យសន្តិសុខ។
វៀតណាមត្រៀមខ្លួនគាំទ្រដល់ការធ្វើកំណែទម្រង់សន្តិសុខសម្រាប់ប្រទេសក្រោយជម្លោះនៅទ្វីបអាហ្វ្រិក - ảnh 1ក្រុមប្រឹក្សាសន្តិសុខនៃ អសប បានរៀបចំកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីស្តីពីការគ្រប់គ្រងនិងធ្វើកំណែទម្រង់វិស័យសន្តិសុខ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែធ្នូ ឆ្នាំ ២០២០ (រូបថត៖ baoquocte)

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយអាហ្វ្រិកខាងត្បូង ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែធ្នូឆ្នាំ ២០២០។ ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អសប បានឲ្យដឹងថា ការធ្វើកំណែទម្រង់វិស័យសន្តិសុខ ដើរតួនាទីយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសក្រោយជម្លោះ ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព រាំងស្កាត់ជម្លោះឡើងវិញ និងជំរុញការអភិវឌ្ឍ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងមតិដោយទទួលស្គាល់អំពីការលំបាកដែលប្រទេសជាច្រើនត្រូវប្រឈមមុខនៅក្នុងរយៈពេលក្រោយជម្លោះ រួមទាំងសង្កត់ធ្ងន់ថា ដំណើរការនៃការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនសន្តិសុខ ត្រូវធានាឱ្យបាននូវគោលការណ៍ឯករាជ្យអធិបតេយ្យភាពនិងការទទួលខុសត្រូវ។ ក្នុងន័យនេះ  ការកំណែទម្រង់ដោយឈរលើភាពសមស្របនឹងកាលៈទេសៈជាក់លាក់ និងអាទិភាពរបស់ប្រទេសនីមួយៗដោយមានការចូលរួមពីសមាសភាពសង្គមផ្សេងៗ ជាពិសេសការចូលរួមរបស់ស្ត្រី។ ទន្ទឹមជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិអាចជួយប្រទេសក្រោយជម្លោះក្នុងដំណើរការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនសន្តិសុខ ហើយបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនេះតាម រយៈយន្តការសមស្របរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបេសកកម្មថែរក្សាសន្តិភាពផ្សេងទៀតនៅទ្វីបអាហ្វ្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ