សិក្ខាសាលាស្តីពីការគ្រប់គ្រងនិងបង្កើនសន្ទស្សន៍កម្លាំងពាណិជ្ជសញ្ញា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហាណូយ ក្រុមហ៊ុនប្រឹក្សាយោបល់ពាណិជ្ជសញ្ញា Mibrand វៀតណាម បានរួមសហការជាមួយ Brand Finance ដែលជាក្រុមហ៊ុនវាយតម្លៃម៉ាកយីហោឈានមុខគេលើពិភពលោក បានរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងនិងបង្កើនសន្ទស្សន៍កម្លាំងពាណិជ្ជសញ្ញា Brand ៤.០។ 
សិក្ខាសាលាស្តីពីការគ្រប់គ្រងនិងបង្កើនសន្ទស្សន៍កម្លាំងពាណិជ្ជសញ្ញា - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលា 

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វាគ្មិនជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនិងផលប៉ះពាល់នានាដល់ពាណិជ្ជសញ្ញា នៅក្នុងយុគសម័យ ៤.០ ដែលក្នុងនោះ ផ្តោតសំខាន់បច្ចេកវិទ្យាលើគុណតម្លៃជាគោលគន្លឹះនៃអាជីវកម្ម។ លោក Lai Tien Manh នាយកក្រុមហ៊ុនភាគហ៊ុន Mibrand វៀតណាម បានអោយដឹងថា ពាណិជ្ជសញ្ញារបស់វៀតណាម កំពុងដើរចំទិសដៅ តាមស្តង់ដារអន្តរជាតិ ដែលបង្ហាញនូវសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនជាមួយដៃគូប្រជែងក្នុងពិភពលោក។ 

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យអាជីវកម្មបង្កើតពាណិជ្ជសញ្ញាដ៏រឹងមាំបាននោះ យើងត្រូវតែយល់និងចាប់យកនិន្នាការថ្មីបំផុត ក៏ដូចជាមានការផ្លាស់ប្តូរឥតឈប់ឈរ។ លោក Lai Tien Manh បានលើកឡើងបន្ថែមទៀតថា៖ “យើងច្រើនតែនិយាយអំពីយុគសម័យ ៤.០ ប៉ុន្តែភាពខុសគ្នាជាមួយអតីតកាល គឺថាយើងមានបណ្តាញព័ត៌មានជាច្រើន យើងមានថាមពលរបស់អ្នកប្រើប្រាស់ដែលកំពុងកើនឡើងកាន់តែធំ ហើយពួកគេបានត្រៀមខ្លួនជាកម្លាំងដ៏ធំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីគាំទ្រឬលុបបំបាត់ពាណិជ្ជសញ្ញា ប្រសិនបើពួកគេមានអារម្មណ៍ថា អ្វីមួយមិនសមនឹងការរំពឹងទុករបស់ពួកគេ។ ខ្ញុំគិតថា ម៉ាក់យីហោមានឱកាសបង្កើតរលកគាំទ្រប្រសិនបើពួកគេដឹងពីរបៀបអនុវត្តនិងបំពេញតាមការប្តេជ្ញាចិត្តរបស់ម៉ាកយីហោនោះ។ យ៉ាងណាមិញ ក៏មានបញ្ហាប្រឈមផងដែរ ពោលគឺប្រសិនបើ ដោះស្រាយមិនបានល្អនោះទេ គឺវាអាចបំបែកចេញជាវិបត្តិដ៏ធំមួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជសញ្ញាជាពុំខាន"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ