សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣បានបិទបញ្ជប់ដោយឯកភាព លើបញ្ហាសំខាន់ៗជាច្រើន

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ បន្ទាប់ពីរយៈពេល ១ ថ្ងៃធ្វើការ សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានបិទបញ្ចប់ដោយឯកភាពលើបញ្ហាសំខាន់ៗជាច្រើន។

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣បានបិទបញ្ជប់ដោយឯកភាព លើបញ្ហាសំខាន់ៗជាច្រើន - ảnh 1ទិដ្ឋភាពនៃសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា គណៈកម្មាធិការមជ្ឈិមមានការឯកភាពខ្ពស់លើការយល់ដឹង និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី  ១២ ស្តីពីការបន្តផ្លាស់ប្តូរថ្មី រៀបចំប្រព័ន្ធនយោបាយដោយដំណើរការប្រកបដោយប្រសិទ្ធភាព ដោយចាត់ទុកនេះជាភារកិច្ចសំខាន់ពិសេស ជាបដិវត្តន៍ក្នុងការសម្រួល និងរៀបចំប្រព័ន្ធនយោបាយ ហើយត្រូវមានការឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាពក្នុងបក្សទាំងមូលនិងប្រព័ន្ធនយោបាយទាំងមូល។

លោកអគ្គលេខាបក្ស តូ ឡឹម បានកត់សម្គាល់ថា ដំណើរការអនុវត្តត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់បក្ស កម្មវិធីនយោបាយ លក្ខន្តិកៈបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និងស្ថានភាពជាក់ស្តែង។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចរៀបចំប្រព័ន្ធនយោបាយដោយដំណើរការប្រកបដោយប្រសិទ្ធភាព គឺជាការងារដ៏លំបាក រសើប និងស្មុគស្មាញ ដែលប៉ះពាល់ផ្ទាល់ដល់បុគ្គលម្នាក់ៗក្នុងអង្គភាពនីមួយៗ។ ដូច្នេះ ទាមទារឲ្យមានសាមគ្គីភាព ការប្ដេជ្ញាចិត្តខ្ពស់ ភាពក្លាហាន និងសូម្បីតែការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួម”។

អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ បំពេញតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេស លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបានឯកភាពខ្ពស់ចំពោះគោលនយោបាយចាប់ផ្តើមឡើងវិញកម្មវិធីអគ្គិសនីនុយក្លេអ៊ែរនៅវៀតណាម  និងបន្តស្រាវជ្រាវគម្រោងអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan។ នេះជាការងារសំខាន់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ការងារនេះត្រូវធ្វើជាបន្ទាន់ ដោយបំពេញតាមតម្រូវការខ្ពស់បំផុតលើការធានាសុវត្ថិភាព និងការការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ