សន្និសីទសៀមរាប - អង្គរដើម្បីពិភពលោកគ្មានគ្រាប់មីន
Van Do, Tuan Anh/VOV PhnomPenh -  
(VOVWORLD) - នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា សន្និសីទកំពូលសៀមរាប-អង្គរ ដើម្បីពិភពលោកគ្មានគ្រាប់មីន ឬកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយការប្តេជ្ញាចិត្តដើម្បីសន្តិភាពនិងសុវត្ថិភាពជុំវិញពិភពលោក នៃប្រទេសម្ចាស់ផ្ទះកម្ពុជា។
លោកបណ្ឌិត លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃនៃអាជ្ញាធរមីនកម្ពុជា (CMAA) (រូបថត៖ Van Do, Tuan Anh/VOV-ភ្នំពេញ) |
ការប្តេជ្ញាចិត្តធ្វើឡើងដោយលោកបណ្ឌិត លី ធុច - ប្រធានសន្និសីទត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស និងជាអនុប្រធានទី១ នៃទីភ្នាក់ងារគ្រប់គ្រងសកម្មភាពមីន និងជំនួយជនរងគ្រោះដោយសារមីនកម្ពុជា (CMAA) បានបញ្ជាក់នៅក្នុងសម័យប្រជុំបិទសន្និសីទ។ ក្នុងសុន្ទរកថាបិទកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភពលោកគ្មានគ្រាប់មីន ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅខេត្តសៀមរាប លោកទេសរដ្ឋមន្ត្រី លី ធុច បានមានប្រសាសន៍ថា៖ សន្និសីទបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់កម្ពុជាចំពោះសកម្មភាពមីន និងការផ្លាស់ប្តូររបស់ប្រទេសនេះ ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ទៅជាមេដឹកនាំពិភពលោកក្នុងសកម្មភាពមីន។ សន្និសីទបានបង្រួបបង្រួមប្រទេស អង្គការ និងបុគ្គលនៅក្នុងចក្ខុវិស័យរួមនៃពិភពលោកដែលគ្មានមីន។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានគ្រាប់មីន បានទាក់ទាញប្រតិភូរាប់រយនាក់មកពី ១០៦ ប្រទេសជុំវិញពិភពលោក និង ៥៨ អង្គការ។ ក្រសួងការបរទេសវៀតណាមបានបញ្ជូនតំណាងទៅចូលរួមសន្និសីទ។
Van Do, Tuan Anh/VOV PhnomPenh