សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក
 |
សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក (VOV) |
Vovworld-សម័យប្រជុំលើកទី៣៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
វៀតណាមបានបើកជាផ្លូវការនាព្រឹកថ្ងៃទី២២ធ្នូនៅទីក្រុងហាណូយ។ ក្នុងរយៈ
ពេល២ថ្ងៃធ្វើការ (ទី២២និង២៣ធ្នូ) បណ្ដាដំណាងនឹងអនុម័តលើអាជ្ញាដោះស្រាយ
រដ្ឋបាលចំពោះរាល់អំពើររារាំងសកម្មភាពកាត់ក្តីរបស់តុលាការប្រជាជន ពិភាគ្សា
និងឯកភាពមតិអំពីបញ្ហាធំៗ ដែលមានមតិខុសគ្នានៃគំរោងច្បាប់សវនកម្មរដ្ឋ
(វិសោធនកម្ម) គំរោងច្បាប់ផ្សព្វផ្សាយឯកសារច្បាប់ គំរោងច្បាប់រណសិរ្សមាតុភូមិ
វៀតណាម(វិសោធនកម្ម)និងគំរោងច្បាប់រដ្ឋបវេណី(វិសោធនកម្ម)។ ក៏នៅសម័យ
ប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងអនុម័តលើរបៀបវារៈសកម្មភាព
កិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឆ្នាំ២០១៥នៃស្ថាប័នរដ្ឋសភាវាយ
តំលៃលទ្ធផលសម័យប្រជុំលើកទី៨និងផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យសម័យប្រជុំ
លើកទី៩រដ្ឋសភានីតិកាលទី១៣៕