សាលាចំនួន ១៧ របស់វៀតណាមស្ថិតក្នុង Top សាកលវិទ្យាល័យ​ដែល​មានស​មិទ្ធិផលសិក្សាល្អបំផុតនៅលើបិភពលោក

(VOVWORLD) - ជាពិសេស វៀតណាមមានសកលវិទ្យាល័យចំនួន ពីរ ដែលជាប់ឈ្មោះក្នុង Top សកលវិទ្យាល័យទាំង ៥០០ នៅលើពិភពលោកគឺ៖ សាកលវិទ្យាល័យ Ton Duc Thang (ចំណាត់ថ្នាក់ទី ៤២៧) និងសាកលវិទ្យាល័យ Duy Tan (ចំណាត់ថ្នាក់ទី ៤៤៦)។
សាលាចំនួន ១៧ របស់វៀតណាមស្ថិតក្នុង Top សាកលវិទ្យាល័យ​ដែល​មានស​មិទ្ធិផលសិក្សាល្អបំផុតនៅលើបិភពលោក - ảnh 1សាកលវិទ្យាល័យវៀតណាមស្ថិតនៅក្នុងបញ្ជីរបស់ URAP  (រូបថត៖ thudai.com.vn)

អង្គការរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកតាមសមិទ្ធិផលសិក្សា (URAP) ទើបតែបានប្រកាសបញ្ជីឈ្មោះសាកលវិទ្យាល័យតាមសមិទ្ធិផលសិក្សាឆ្នាំ ២០២២។ ក្នុងនោះ សាលាចំនួន ៥ ទៀតរបស់វៀតណាមបានជាប់ឈ្មោះក្នុងតារាងរៀបចំណាត់ថ្នាក់ URAP ឆ្នាំ ២០២២។ ដូច្នេះហើយវៀតណាមមានសាកលវិទ្យាល័យសរុបចំនួន ១៧ ជាប់ក្នុងបញ្ជីរៀបចំណាត់ថ្នាក់នេះ។

Top សាកលវិទ្យាល័យវៀតណាមទាំង ១០ ដែលជាប់ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ URAP ២០២២ រួមមាន សាកលវិទ្យាល័យ Ton Duc Thang សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងសាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហាណូយ។

ជាពិសេស វៀតណាមមានសកលវិទ្យាល័យចំនួន ពីរ ដែលជាប់ឈ្មោះក្នុង Top សកលវិទ្យាល័យទាំង ៥០០ នៅលើពិភពលោកគឺ៖ សាកលវិទ្យាល័យ Ton Duc Thang (ចំណាត់ថ្នាក់ទី ៤២៧) និងសាកលវិទ្យាល័យ Duy Tan (ចំណាត់ថ្នាក់ទី ៤៤៦)។

សូមបញ្ជាក់ដែរថា URAP ត្រូវបានចាត់ទុកថាជាតារាងរៀបចំណាត់ថ្នាក់គួរឲ្យជឿទុកចិត្ត និងមានសត្យានុម័តនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ