សហគ្រាសនិងមន្ទីរពេទ្យវៀតណាមចូលរួមពិព័រណ៍តាមអ៊ិនធឺរណែតនៅឥណ្ឌាជាលើកដំបូង

(VOVWORLD) - ការតាំងពិព័រណ៍អនឡាញ ស្តីពីការថែទាំសុខភាពនិងអនាម័យបានធ្វើឡើងចាប់ពីថ្ងៃទី ២២-២៦ ខែមិថុនានៅប្រទេសឥណ្ឌា។ 

តំណាងពាណិជ្ជកម្ម - ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានរៀបចំស្តង់មួយនិងជួយឧបត្ថម្ភដល់សហគ្រាស វៀតណាមប្រមាណ ១៥ ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលនិងសេវាកម្មនៅឯពិព័រណ៍នេះ។

នេះគឺជាការតាំងពិព័រណ៍បានធ្វើឡើងនៅឥណ្ឌាតាមអនឡាញជាលើកដំបូងហើយ ក៏ជាពិព័រណ៍ពាណិជ្ជកម្មអនឡាញដំបូងមួយនៅលើពិភពលោកទៀតផង។ ពិព័រណ៍នេះបានទាក់ទាញការចូលរួមពីសហគ្រាស មន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពរបស់ឥណ្ឌានិងអន្តរជាតិ ចំនួន ១៥០ ដោយដាក់តាំងបង្ហាញផលិតផលសេវាកម្មនិងបច្ចេកវិទ្យា ហើយទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកពីប្រទេសឥណ្ឌានិង ១២០ ប្រទេសនិងតំបន់ដែនដីចុះឈ្មោះ និងចូលរួមស្វែងរកអតិថិជនផងដែរ។ នេះក៏ជាឱកាសសម្រាប់សហគ្រាសវៀតណាម ផ្សព្វផ្សាយផលិតផលនិងសេវាកម្មដល់អតិថិជននៅឥណ្ឌានិងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ក៏ដូចជាស្វែងរកប្រភពទំនិញនិងដៃគូដែលអាចទុកចិត្តបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ