សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចយកពន្ធ ៣៥ ពាន់លានអឺរ៉ូ សម្រាប់ទំនិញនាំចូលពីសហរដ្ឋអាមេរិក
(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនជាស្រេច យកពន្ធបន្ថែមសម្រាប់ទំនិញដែលមានតម្លៃ ៣៥ ពាន់ លាន អឺរ៉ូ ដែលបាននាំចូលពីសហរដ្ឋអាមេរិក ប្រសិនបើវ៉ាស៊ីនតោនបានដំឡើងពន្ធលើរថយន្តនាំចូលពីទ្វីបអឺរ៉ុប។
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប |
សេចក្តីព្រមានពោលខាងលើ ត្រូវបានលោកស្រី Cecilia Malmstrom នាំចេញ ក្នុងបរិបទដែល ផែនការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមានកំណត់មួយរវាងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពជាប់គាំង។ លោកស្រី Malmstrom បានអះអាងថា “មិនទទួលយកនូវសកម្មភាពពាណិជ្ជកម្មណាមួយដែលត្រូវការគ្រប់គ្រងដោយកំណត់កូតា ឬដាក់កំហិតនៃការនាំចេញដោយស្ម័គ្រចិត្តនៅឡើយ” ហើយប្រសិនបើត្រូវបង់ពន្ធនោះ សហភាពអឺរ៉ុបនឹងមានបញ្ជីឆ្លើយតបវិញជាក់ជាពុំខាន។ លោកស្រីរូបនេះក៏បានឲ្យដឹងថា បានត្រៀមជាស្រេចនូវវិធានការសងសឹកដែលមានតម្លៃ ៣៥ ពាន់លានអឺរ៉ូ ថ្វីត្បិតតែ លោកស្រីរំពឹងថា នឹងមិនប្រើវាក៏ដោយ៕