សហភាពអឺរ៉ុបប្រកាសផែនការបន្ទាន់ នៅពេលដែលមិនសម្រេចបានកិច្ចព្រមព្រៀងជាមួយអង់គ្លេសស្តីពីទំនាក់ទំនងពាណិជ្ជកម្មក្រោយ Brexit
(VOVWORLD) - លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់សហភាពអឺរ៉ុប គឺត្រូវត្រៀមខ្លួនជាស្រេចសម្រាប់រាល់លទ្ធភាពទាំងអស់ដែលអាចកើតមានឡើង សូម្បីតែគ្មានកិច្ចព្រមព្រៀងពាណិជ្ជ កម្មណាមួយនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១។
ពីឆ្វេងទៅស្តាំ៖ ប្រធានក្រុមចរចា Brexit នៃចក្រភពអង់គ្លេសលោក David Frost នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងប្រធានក្រុមចរចាចរចា Brexit EU លោក Michel Barnier ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែលប្រទេស ប៊ែលហ្សិកនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
នាថ្ងៃទី ១០ ខែធ្នូ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ប្រកាសថាបានស្នើវិធានការឆ្លើយតបក្នុងករណីសហភាពអឺរ៉ុប (EU) និងអង់គ្លេស មិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី ៣១ ខែធ្នូខាងមុខនេះ ។
នៅលើបណ្តាញសង្គម Twitter លោកស្រី Ursula von der Leyen បានឲ្យដឹងថា ការចរចានៅតែធ្វើឡើងបន្តទៀត។
ក្នុងបរិបទនៃរយៈពេលអន្តរកាលឈានដល់ទីបញ្ចប់ គ្មានអ្វីអាចធានាថាសហភាពអឺរ៉ុបនិងអង់គ្លេសនឹងសម្រេចបានកិច្ចព្រមព្រៀង ហើយវានឹងចូលជាធរមានទាន់ពេលវេលានោះឡើយ។
លោកស្រីក៏បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់សហភាពអឺរ៉ុប គឺត្រូវត្រៀមខ្លួនជាស្រេចសម្រាប់រាល់លទ្ធភាពទាំងអស់ដែលអាចកើតមានឡើង សូម្បីតែគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ផងដែរ៕