អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ដោយពិនិត្យលើខ្លឹមសារសំខាន់ៗជាច្រើន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោកតូ ឡឹម សន្និបាតគណៈកម្មា ធិការមជ្ឈិមបក្ស នីទិកាលទី ១៣ បានប្រារព្ធឡើងយ៉ាងឱឡារិក។ អង្គសន្និបាតនឹងធ្វើការពិនិត្យលើខ្លឹមសារសំខាន់ៗជាច្រើន។
ទិដ្ឋភាពនៃសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការមជ្ឈិមបានផ្តោតការពិភាក្សា និងសម្រេចលើបញ្ហាមួយចំនួនដូចជា៖ គោលនយោបាយស្តីពីការអនុវត្ត និងបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ស្តីពីបញ្ហាបន្តផ្លាស់ប្តូរនិងរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព; ចាប់ផ្តើមឡើងវិញកម្មវិធីអគ្គិសនីនុយក្លេអ៊ែរវៀតណាម និងបន្តស្រាវជ្រាវគម្រោងអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan ...។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៣ (រូបថត៖ VOV) |
អញ្ជើញថ្លែងក្នុងពិធីបើក លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការសម្រួលក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដើម្បីឲ្យប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព ជាបញ្ហាសំខាន់ ដែលជះឥទ្ធិពលទៅលើការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹមមានប្រសាសន៍ថា៖ “កម្មាភិបាល បក្ខជន និងប្រជាជន ក្នុងនោះមានទាំងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ សុទ្ធតែគាំទ្រយ៉ាងមុតមាំនិងសង្ឃឹមថា គោលនយោបាយនេះនឹងត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ក្នុងពេលឆាប់ៗនេះ បង្កើតជាលក្ខណៈបដិវត្តន៍ក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដើម្បីបំពេញតម្រូវការជាក់ស្តែង”។
ដោយសំដៅលើគោលនយោបាយចាប់ផ្តើមការស្រាវជ្រាវ និងការដាក់ពង្រាយអនុវត្តន៍អគ្គិសនីនុយក្លេអ៊ែរ និងរោងចក្រអគ្គិសនីនុយក្លេអ៊ែរនៅ Ninh Thuan លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ គឺជាបញ្ហាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ការចាប់ផ្តើមឡើងវិញ ការស្រាវជ្រាវ ប្រើប្រាស់អគ្គិសនីនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន គឺចាំបាច់ណាស់ ដើម្បីត្រៀមសម្រាប់អនាគត៕